ភ្នំពេញ៖ មុន​នេះ​បន្តិច​ផេកផ្លូវការរបស់ បុណ្យភូមិ  ​​បាន​ចេញ​ MV បទ​​ចម្រៀង​​ទាក់​ទង​បុណ្យ​ភូមិមួយបទ​​​​​​​​ ដែលមាន​ចំណង​ជើង​ថា​ «ឆ្នាំ​ច​ ៥ឆ្នាំ​» ​​ជា​ចង្វាក់​បែប​ប្រពៃណី​ខ្មែរ លាយឡំជាមួយក្បាច់រាំថ្មីបែបយុុវវ័យ ដែលមាន​អត្ថន័យ​ជួយ​លើក​ស្ទួយ​របាំ​បុរាណ​ខ្មែរ​​កេរ្តិ៍​ពី​ដូន​តា​ ពិតជាពីរោះខ្លាំង មិនចាញ់ឆ្នាំមុនៗនោះទេ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ បទ «ឆ្នាំ​ច​ ៥ឆ្នាំ» បុណ្យ​ភូមិ​ ក្នុងឆ្នាំទី៥នេះ គឺមានបកស្រាយ និងសម្ដែងរួមគ្នា ពីលោក ពេជ្ជរិទ្ធ និងកញ្ញា ចំរើន សុភា បងស្រីបង្កើតកញ្ញា ចំរើន សុភ័ក្រ ទៀតផង។

គួររម្លឹកដែរថា បទបុណ្យភូមិប៉ុន្មានរដូវកាលនេះ ត្រូវបានបង្កើតឡើង ដោយក្រុមយុវវ័យមានដូចជា៖ Smallworld Smallband ក្រុមតូច ក្មេងខ្មែរ SievPhin Chong ជាដើម ដែលពួកគេតែងតែ ព្យាយាមរិះរកអ្វីដែលថ្មី មកចែកជូនទស្សនិកជន មិត្តអ្នកគាំទ្រ មិនឲ្យខកចិត្តនោះទេ ៕

ចង់ជ្រាបថាបទបុណ្យភូមិ «ឆ្នាំ​ច​ ៥ឆ្នាំ» នេះពីរោះខ្លាំងយ៉ាងណា ទស្សនាវីដេអូខាងក្រោម៖

MV «ឆ្នាំ​ច​ ៥ឆ្នាំ» បទបុណ្យភូមិ
MV «ឆ្នាំ​ច​ ៥ឆ្នាំ» បទបុណ្យភូមិ
MV «ឆ្នាំ​ច​ ៥ឆ្នាំ» បទបុណ្យភូមិ
MV «ឆ្នាំ​ច​ ៥ឆ្នាំ» បទបុណ្យភូមិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ម ពេជ្ជរិទ្ធិ