អេហ្ស៊ីប៖ កីឡាករ Mohamed Salah ដែលជាខ្សែបម្រើស្លាបស្តាំរបស់ក្រុមហង្សក្រហម Liverpool មិនត្រឹមតែមានឥទ្ធិពលនៅលើទីលានកីឡាបាល់ទាត់តែប៉ុណ្ណោះទេ ប៉ុន្តែកីឡាកររូបនេះថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងផងដែរនៅក្នុងប្រទេសអេហ្ស៊ីប។

បន្ទាប់ពីបានជួយឲ្យក្រុមជម្រើសជាតិអេហ្ស៊ីប បានកៅអីជាស្ថាពរក្នុងព្រឹត្តិការណ៍ World Cup កីឡាករវ័យ ២៥ឆ្នាំរូបនេះបានទទួលការស្រលាញ់យ៉ាងខ្លាំងពីសំណាក់មហាជនក្នុងប្រទេសអេហ្ស៊ីប រហូតដល់ថ្នាក់មានអ្នកខ្លះបានធ្វើការគូសរូបកីឡាកររូបនេះដាក់លើជញ្ជាំងនិងអ្នកខ្លះកាត់សក់តាមថែមទៀតផង។

កាលពីថ្មីៗនេះដែរ Mohamed Salah បានបង្ហាញខ្លួននៅក្នុងវីដេអូមួយក្នុងយុទ្ធនាការលុបបំបាត់ការប្រើប្រាស់និងជួញដូរគ្រឿងញៀននៅក្នុងប្រទេសអេហ្ស៊ីប ហើយគេសង្ឃឹមថាវត្តមានរបស់តារាបាល់ទាត់ដ៏ល្បីល្បាញរូបនេះ នឹងអាចជំរុញឲ្យប្រជាជនអេហ្ស៊ីបវ័យក្មេងជៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទផងដែរ។

ដោយឡែក សារព័ត៌មាន Egypt Today បានរាយការណ៍ថា រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច លោក Ghada Waly បានប្រាប់ថាលេខទំនាក់ទំនងដើម្បីព្យាបាលការញៀនថ្នាំ ហាក់មានសភាពរវល់ខ្លាំងមែនទែនក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះចាប់តាំងពី Salah បានបង្ហាញខ្លួននៅក្នុងវីដេអូ៕ 

កីឡាករ Mohamed Salah
កីឡាករ Mohamed Salah
រូបគំនូររបស់កីឡាករ Mohamed Salah
ការបង្ហាញខ្លួនក្នុងយុទ្ធនាការលុបបំបាត់ការប្រើប្រាស់និងជួញដូរគ្រឿងញៀនរបស់កីឡាករ Mohamed Salah

ប្រភព៖ Daily Mail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]