អង់គ្លេស៖ គ្រូបង្វឹករបស់ក្រុម Manchester City លោក Pep Guardiola បានបង្ហើបថា ក្រុមរបស់លោកនៅមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រកួតប្រជែងនៅក្នុងក្របខ័ណ្ឌ Champions League នៅឡើយទេ។

លោក Pep Guardiola បាននិយាយបែបនេះក្រោយពីក្រុមរបស់លោកបានចាញ់ក្រោមដៃក្រុម Liverpool យ៉ាងស្ពិកមុខ កាលពី២ថ្ងៃមុន។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានប្រាប់អ្នកសារព័ត៌មានថា ក្រុម Manchester City នៅមិនទាន់ល្អគ្រប់គ្រាប់ ទៅប្រកួតប្រជែងជាមួយក្រុមយក្សក្នុងទ្វីបអ៊ឺរ៉ុបដ៏ទៃទៀតដូចជា Real Madrid ឬ Barcelona នោះទេ។

គ្រូបង្វឹកវ័យ៤៧ឆ្នាំរូបនេះបានបន្តថា ទោះបីជា Man City មិនទាន់មានសមត្ថភាពអាចប្រជែងជាមួយក្លិបធំៗបានក្នុងពេលបច្ចុប្បន្នក៏ពិតមែន តែលោកគិតថាប្រហែលជាពីរទៅបីឆ្នាំទៀត ក្រុមមេឃខៀវមួយនេះនឹងមានសមត្ថភាពគ្រប់គ្រាន់ អាចរហូតទៅដល់ឈ្នះពាន Champions League។

ប៉ុន្តែ ទោះបីជាចាញ់ក្រុម Liverpool រហូតដល់ ៣ទល់០ យ៉ាងណាក្តីក៏លោក Guardiola បានលើកទឹកចិត្តឲ្យកូនក្រុមរបស់គាត់ខំប្រឹងឡើងវិញ នៅក្នុងការប្រកួតជើងទីពីរក្នុងទឹកដី Etihad Stadium។ 

ក្រុម Man City ពេលប្រកួតជាមួយ​ Liverpool
លោក Pep Guardiola

គួរឲ្យដឹងថា ក្រុម Manchester City នឹងត្រូវបើកទ្វារស្វាគមន៍ក្រុម Manchester United នៅយប់នេះ វេលាម៉ោង ១១៖៣០នាទីយប់ ហើយបើ Manchester City ឈ្នះ នោះពួកគេនឹងមានសិទ្ធិលើកពាន Premier League ក្រោយចប់ការប្រកួតតែម្តង៕

ការប្រកួតរវាង​ Man Utd និង Man City កាលពីលើកមុន

ប្រភព៖ Goal

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]