អេស្ប៉ាញ៖ ខណៈដែលការប្រកួត Madrid Derby កាន់តែខិតចូលមកដល់ ក្រុម Real Madrid កំពុងតែប្រឈមមុខនឹងបញ្ហាមួយ។

ក្រុម Real Madrid មាន ៦៣ពិន្ទុ កំពុងតែឈរនៅលេខ ៣ ក្នុងក្របខ័ណ្ឌ La Liga ខណៈ Athletico Madrid មាន ៦៧ពិន្ទុ ឈរនៅលេខ ២។ បើការប្រកួតខាងមុខនេះ Real Madrid ឈ្នះ ដូច្នេះក្រុមអធិរាជសមួយនេះអាច នឹងមានឱកាសឡើងទៅឈរនៅលេខ២បាន។

ប៉ុន្តែការឈ្នះនេះហាក់ដូចជាជួយឲ្យក្រុម Barcelona ឈ្នះពានអីចឹង ព្រោះក្លិបអ្នកមានបុណ្យមួយនេះនឹងមានគម្លាតពិន្ទុពីក្រុមលេខ២ ដល់ទៅ១០ពិន្ទុឯណោះ ខណៈនៅសល់តែ៧ប្រកួតទៀតទេ។

យ៉ាងណាមិញ បើក្រុម Real Madrid ភ្លាត់ស្នៀតចាញ់ Athletico Madrid វិញ នោះពួកគេនឹងអាចបង្អាក់ក្រុម Barcelona ពីការលើកពានបណ្តោះអាសន្នសិន ប៉ុន្តែពួកគេអាចនឹងបញ្ចប់រដូវកាលដោយឈរនៅលេខ៣ ឬអាចធ្លាក់មកឈរនៅលេខ៤ទៀតក៏អាចថាបាន ព្រោះក្រុម Valencia ដែលកំពុងឈរនៅលេខ៤ មានគម្លាតពី Real Madrid តែមួយពិន្ទុតែប៉ុណ្ណោះ។ 

តារាងពិន្ទុក្របខណ្ឌ La Liga

សូមបញ្ជាក់ថា ក្រុម Real Madrid នឹងបើកទ្វារកីឡដ្ឋាន Santiago Bernabeu ស្វាគមន៍ក្រុម Athletico Madrid នៅយប់ថ្ងៃទី៨ ខែមេសាខាងមុខនេះ៕

ការប្រកួតរវាង Real Madrid និង​ Athletico Madrid កាលពីលើកមុន

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]