ភ្នំពេញ៖ តារាចម្រៀងលោក ម៉ៃ សុគន្ធ រហស្សនាមតារាកំពូលទើស កំពុងតែរងការរិះគន់ពីទស្សនិកជន និងអ្នកគាំទ្រយ៉ាងចាស់ដៃ បន្ទាប់ពីតារារូបនេះបានបញ្ចេញបទចម្រៀងថ្មី ស្រដៀងទៅនឹងបទបរទេសមួយ កាលពីយប់មិញនេះ។

ប្រិយមិត្តជាច្រើនប្រាកដជា បានដឹងហើយថាតារារូបនេះ តែងតែចេញមុខរិះគន់រាល់បញ្ហា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពីរឿងតារាមួយចំនួននៅក្នុងស្រុក ហើយមិនត្រឹមតែប៉ុណ្ណោះ លោកក៏តែងតែរិះគន់នូវបទចម្រៀង ដែលមានការចម្លងពីបរទេសផងដែរ។

តែកាលពីយប់មិញនេះ បទចម្រៀង «ស្លុយពេកហើយ» របស់តារាកំពូលទើសរូបនេះបានចេញ គេឃើញថាស្រដៀងទៅនឹងបទបរទេស «Gucci Gang» ច្រៀងដោយ Lil Pump

ស្របពេលជាមួយគ្នានេះដែរ អ្នកលេងបណ្តាញសង្គមជាច្រើន ពិតជាមិនពេញចិត្ត ហើយថែមទាំងរិះគន់យ៉ាងចាស់ដៃ ខណៈពេលដែលតារារូបនេះ តែងថាឲ្យតារាដទៃចម្លងបទពីគេនោះ ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោមនេះ៖ 

លោកម៉ៃ សុគន្ធ
លោកម៉ៃ សុគន្ធ
Lil Pump

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ៃ សុគន្ធ