ភ្នំពេញ៖ អតីតតារាសម្តែងដែលមានសញ្ជាតិ ខ្មែរ-អ៉ីស្លាម លោក លី ឡានី បានស្ងាត់បាត់មុខពីសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំ ពោលគឺ ចាប់តាំងពីរៀបការជាមួយនឹង ភរិយារូបស្រស់ មកម៉្លេះ។

ហើយបើទោះបីជា តារារូបនេះ ឈប់ប្រឡូកក្នុងវិស័យសិល្បៈក៏ពិតមែន ប៉ុន្តែចំពោះជីវិតឯកជន របស់លោកនិងគ្រួសារ តែងត្រូវបានមហាជនចាប់អារម្មណ៍ជានិច្ច។

ជាក់ស្ដែង ថ្មីនេះៗដែរ លោក លី ឡានី ក៏បានបង្ហោះរូបភាពផ្អែមល្ហែម ជាមួយគ្រួសារយ៉ាងមានសុភមង្គល លើបណ្ដាញសង្គម ធ្វើឲ្យទស្សនិកជនសរសើរមិនដាច់ ពីភាពកក់ក្ដៅនៃគ្រួសារតារារូបនេះ។

អ្វីដែលពិសេស លោក ក៏មិនភ្លេចបង្ហាញរូបសម្រស់ កូនស្រីសំណព្វចិត្ត ដែលជាចំណងដៃ ដ៏មានតម្លៃក្រោយពេលរៀបការ របស់លោកនិងភរិយា។

និយាយពីថា មុខមាត់នាងតូចនេះវិញ គឺពិតជាស្រស់ស្អាតខ្លាំង គួរឲ្យស្រលាញ់ មិនចាញ់ប៉ាម៉ាក់ គេប៉ុន្មាននោះទេ៕

ខាងក្រោមនេះ ជារូបភាពកូនស្រី របស់អតីតតារាសម្តែងលោក លី ឡានី៖

អតីតតារាសម្តែង លី ឡានី
លី ឡានី និងកូនស្រី
លី ឡានី និងកូនស្រី
លី ឡានី និងកូនស្រី
លី ឡានី និងកូនស្រី
លី ឡានី និងកូនស្រី
លី ឡានី និងកូនស្រី
លី ឡានី និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី ឡានី