(ភ្នំពេញ)៖ តារាចម្រៀង និងសម្តែងមានប្រជាប្រិយភាពអ្នកនាង ទូច ស្រីល័ក្ខ បានស្នើឲ្យមហាជនរួមទាំងយុវវ័យ ដែលគាំទ្រចម្រៀង ដែលជាស្នាដៃនិពន្ធដោយខ្មែរ បញ្ឈប់និយាយពាក្យថា «បទ Original Song» និងងាកមកប្រើពាក្យថា «បទចម្រៀងស្នាដៃកូនខ្មែរដែរនិពន្ធភ្លេងថ្មី»។

អ្នកនាង ទូច ស្រីល័ក្ខ លើកឡើងថា «អាចទេបើបងប្អូនយើងទាំងអស់គ្នា ចូលរួមឈប់និយាយពាក្យថាបទ original? ហើយយើងងាយនិយាយ ជាភាសារខ្មែររបស់ជាតិយើងវិញថា បទចម្រៀងស្នាដៃកូនខ្មែរដែរ និពន្ធភ្លេងថ្មីដោយខ្លួនឯង ព្រោះបើយើងមានបទចម្រៀងផ្ទាល់ខ្លួន ហើយបងប្អូនយើងទាំងអស់គ្នា ចូលរួមឈប់ប្រើពាក្យថា Original ជាភាសារជាតិគេទៀតបានទេ?» 

តារាសម្តែងអ្នកនាង ទូច ស្រីល័ក្ខ បានបន្ថែមថា «ផ្តើមចេញពីបងប្អូនយើងទាំងអស់គ្នា ដើម្បីជួយលើកស្ទួយវិស័យសិល្បៈ ដើម្បីឲ្យកាន់តែមានភាពរីកចម្រើន និងទាន់សម័យទំនើបបែបខ្មែររបស់យើង បើយើងទាំងអស់គ្នា ជួយថែរក្សាអត្តញ្ញាណខ្មែររបស់យើង និងវប្បធម៌សិល្បៈរបស់យើងទាំងអស់គ្នា ពិតជាល្អណាស់សម្រាប់ក្មេងៗជំនាន់ក្រោយ ឲ្យបានយល់ដឹងឲ្យកាន់តែច្បាស់ថា វប្បធម៌ខ្មែររបស់យើងពិតជាល្អផូរផង់ណាស់» 

ជាការពិតបច្ចុប្បន្ននេះ គេកត់សម្គាល់ឃើញមានអ្នកចម្រៀងប្រុស-ស្រី និងអ្នកនិពន្ធមួយចំនួនធំ កំពុងតែកែប្រែទម្លាប់ពីការចំឡងបទបរទេស មកចម្រៀងដោយការជ្រើសយកការផលិត និងនិពន្ធបទខ្លួនឯងវិញ ខណៈទីផ្សារចម្រៀងសព្វថ្ងៃ ក៏ទទួលបានការគាំទ្រ តាមរយៈបទ Original Song ផងនោះ។

ដោយឡែកអ្នកនាង ទូច ស្រីល័ក្ខ ក៏ជាតារាស្រីមួយដួង ដែលកំពុងចាប់យកការនិពន្ធចម្រៀង ដែលជាស្នាដៃខ្លួនផ្ទាល់ជាបន្តបន្ទាប់ផងដែរ៕

សាររបស់អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ