ប្រភពព័ត៌មាន បរទេសនានា បានបង្ហាញពី អតីតភាពរបស់ Kim Petras កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១២ កន្លងទៅនេះថា ក្មេងស្រីសញ្ជាតិ អាទ្បឺម៉ង់ម្នាក់នេះ មានអាយុ ១៦ឆ្នាំ ហើយនាងបានកែប្រែ អវយវៈភេទរបស់នាង ពីមនុស្សប្រុស មកជាមនុស្សស្រី បានទាំងស្រុងហើយ។

នាង Kim Petras កើតមកមានរូបដូចជាមនុស្សស្រី ស្ទើរតែ ១០០% ទៅហើយ ចម្លែកត្រង់តែម្យ៉ាងគត់ គឺនាងកើតមក នៅក្នុងខ្លួនមនុស្សប្រុស មានអវយវៈភេទ  របស់មនុស្សប្រុស។ គេសម្រេចកែភេទ របស់នាង ព្រោះថា គ្រប់ផ្នែកទាំងអស់ របស់នាងគ្មានត្រង់ណា ដូចជាមនុស្សប្រុស សូម្បីតែបន្តិច។

នាង Kim Petras ជាមនុស្សក្មេងជាងគេបង្អស់ ដែលបានកែអវយវៈភេទ ទាំងអស់ នៅពេលនាងមានអាយុ ទើបតែ១៦ឆ្នាំប៉ុណ្ណោះ ហើយការកែប្រែភេទនេះ គឺត្រូវបានចំណាយប្រាក់ ដោយមជ្ឈមណ្ឌលសុខភាពអាទ្បឺម៉ង់ ព្រោះគេបាននិយាយដូចនេះថា នាង ជាមនុស្សស្រីដែលកើតនៅក្នុងខ្លួនមនុស្សប្រុស។

នាងបានបំពេញបំណងរបស់នាងហើយ ដែលនាងស្រមៃចង់ក្លាយជាមនុស្សស្រីពេញលក្ខណៈតាំងតែពីតូច។ នាងចង់ក្លាយជាមនុស្សស្រី ពេញលក្ខណៈ តាំងពីនាងមានអាយុ ២ឆ្នាំមកម្ល៉េះ ដែល១៤ឆ្នាំក្រោយមកនាង បានសម្រេចបំណងរបស់នាង។

គួរបញ្ជាក់ថា នាងបានក្លាយជា តារាបង្ហាញម៉ូដម្នាក់ និងសព្វថ្ងៃកំពុងតែរៀន ខាងការរចនាម៉ូដទៀតផង។ នាង ជាតារាមួយរូប ដែលគ្មាននរណាម្នាក់ជឿសោះ ទ្បើយថា នាងបានកែភេទនោះទេ៕

ដោយៈ វាយោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]