ភ្នំពេញ៖ Chris តារាសម្តែងស្រី ដែលកន្លងមកទស្សនិកជន ធ្លាប់តែបានឃើញនាងសម្តែងជាតួរងឆ្នាស់ឆ្នើម កាច់កុងឥតសំចៃដៃ ឥឡូវនេះទស្សនិកជននឹងបានប្លែកភ្នែកជាមួយនឹងការសម្តែងរបស់នាងជាតួឯកវិញម្តង។ខ្សែភាពយន្តដែលនាងសម្តែងជាតួអង្គឯកគឺរឿង កាមទេពស្នេហ៍ វគ្គ សង្គ្រាមស្រីស្អាត នឹងត្រូវចាក់ផ្សាយបន្ទាប់ពីរឿង កាមទេពស្នេហ៍ ដែលកំពុងតែចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន រៀងរាល់ថ្ងៃចន្ទ-ពុធ វេលាម៉ោង៩:០០-១០:០០យប់។

Chris និងPunjan

ខ្សែភាពយន្តខាងលើ Chris ក៏ត្រូវបានចាប់ដៃគូសម្តែងជាមួយ Punjan ដែលអ្នកទាំងពីរគឺសុទ្ធតែទទួលបានដំណែងជាតួឯកលើកដំបូងដូចគ្នា។បើទោះបីជាលើកដំបូងក្នុងការសម្តែងជាតួឯកក៏ពិតមែន ប៉ុន្តែអ្នកទាំងពីរទទួលបានជោគជ័យ និងមានអ្នកគាំទ្រជាមួយរឿងភាគមួយនេះយ៉ាងខ្លាំង។«សង្គ្រាមស្រីស្អាត» គឺជាខ្សែភាពយន្តបែបមនោសញ្ចេតនា លាយឡំនិងភាពកំប្លុកកំប្លែង បង្កើតបានជាសាច់រឿងជក់ចិត្តតាំងពីដើមរហូតដល់ចប់។បើចង់ជ្រាបច្បាស់សូមកុំភ្លេចរង់ចាំតាមដានទស្សនារឿង កាមទេពស្នេហ៍ វគ្គ «សង្គ្រាមស្រីស្អាត» ដែលនឹងត្រូវចាក់ផ្សាយចាប់ពីថ្ងៃទី ១១ ខែមេសា រៀងរាល់ថ្ងៃចន្ទ-ពុធ វេលាម៉ោង ៩:០០-១០:០០យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕

ទស្សនាឈុតខ្លីសូមចុច៖

https://www.facebook.com/PNNDramaFanClub/videos/1017763151713408/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]