កូរ៉េខាងត្បូង៖ Taeyeon ដែលមកពីក្រុម Girls' Generation ត្រៀមទៅសម្ដែង Concert ទោលនៅជប៉ុន ហើយនេះក៏ជាលើកទីមួយផងដែរ សម្រាប់នាងដែលត្រូវទៅម្នាក់ឯង ធ្វើឲ្យអារម្មណ៍នាង ភ័យ និងសប្បាយចិត្ត ខុសពីធម្មតា។

ផលិតកម្ម SM Entertainment ទើបតែបានប្រកាសថា Taeyeon នឹងបង្ហាញខ្លួនតែម្នាក់ឯង នៅឯប្រទេសជប៉ុន ជាលើកដំបូងរបស់ខ្លួនក្នុងការប្រគុំតន្រ្តីដែលមានឈ្មោះថា «Taeyeon - Japan Show Case Tour 2018» ដែលនឹងចាប់ផ្ដើម នាពេលខាងមុខ។

ជាពិសេស នាងនឹងធ្វើដំណើរទៅកោះ Fukuoka ជាលើកដំបូងនៅថ្ងៃទី ១៥ ខែមិថុនាបន្ទាប់មកធ្វើដំណើរទៅ Nagoya នៅថ្ងៃទី១៩ ខែមិថុនា ។ បន្ទាប់មកទៀតនៅថ្ងៃទី ២០ ខែមិថុនា នាងនឹងសម្តែងនៅក្នុងទីក្រុងតូក្យូ ហើយបញ្ចប់ការប្រគុំតន្ត្រីនៅថ្ងៃទី ២៩ ខែមិថុនា នៅអូសាកា។

ទន្ទឹមនឹងនេះដែរ Taeyeon នឹងឈរលើឆាកដើម្បីសម្តែងនៅឯ Autism Rocks Arena ក្នុងទីក្រុងឌូបៃ សម្រាប់កម្មវិធី SM Town Live World Tour VI នៅឌូបៃ នាថ្ងៃទី ៦ខែមេសា​ ថ្ងៃនេះផងដែរ៕

Taeyeon
Taeyeon
Taeyeon
Taeyeon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]