ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបច្បាស់មកហើយថា លោក សួន ពិសិដ្ឋ គឺជាអ្នកនិពន្ធបទចម្រៀង Original Song និងជាតារាចម្រៀងម្នាក់ដ៏ល្បីឈ្មោះ នៅក្នុងប្រទេសកម្ពុជា ក្នុងចំណោមកវីនិពន្ធល្បីៗជាច្រើននាក់ទៀត។

ហើយកាលពីពេលថ្មីៗនេះ លោកក៏បានចាប់ដៃគូថ្មី ជាមួយនឹងតារាចម្រៀង Original Song ល្បីឈ្មោះដូចគ្នា គឺអ្នកនាង អេដា ដោយបានចេញនូវបទចម្រៀងរួមគ្នាស្វាគមន៍ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរមានចំណងជើងថា «នាំប្រពន្ធដើរលេង»

ស្របពេលជាមួយគ្នានេះដែរ កាលពីម្សិលមិញនេះ អ្នកនិពន្ធលោក សួន ពិសិដ្ឋ ក៏បានបង្ហាញនូវមុខមាត់ភរិយារបស់ខ្លួន ព្រមទាំងបង្ហាញនូវកូនៗផងដែរ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

ក្នុងនោះគេឃើញ ភរិយារបស់លោក សួន ពិសិដ្ឋ ក៏មានសម្រស់ស្រស់ស្អាតខ្លាំងដែរ ព្រោះថាកន្លងមក គេកម្របានឃើញអ្នកនិពន្ធរូបនេះ បង្ហាញរូបភរិយាខ្លួនឯងនៅលើបណ្តាញសង្គមបែបនេះ ពីមុនមកនោះទេ។ 

ទន្ទឹមនឹងនេះ លោក សួន ពិសិដ្ឋ ក៏បានសរសេររៀបរាប់សារ យ៉ាងវែងអន្លាយនៅលើហ្វេសប៊ុកខ្លួន រំលឹកពីអនុស្សាវរីយរវាងលោក និងភរិយា ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ដែលធ្វើឱ្យអ្នកដែលឃើញហើយ ពិតជាមានក្តីរំភើបនៅក្នងចិត្តជំនួសខ្លាំងមែនទែន។

ព្រោះលោកថា ប្រពន្ធ និងកូន គឺជាគ្រូទេវតាមកលុតដំកែប្រែជីវិតលោក ឱ្យក្លាយជាមនុស្សប្រុសម្នាក់ ដែលស្វែងយល់យ៉ាងច្បាស់លាស់អំពីតួនាទី និងការទទួលខុសត្រូវគ្រប់១០ ក្នុងនាមជាប្ដី និងជាឪពុក ដើម្បីផ្ដល់មកនូវសេចក្តីសុខសុភមង្គលចម្រុងចម្រើនដល់គ្រូសារ៕

ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

សាររៀបរាប់របស់លោក សួន ពិសិដ្ឋ
ភរិយារូបស្អាតរបស់លោក សួន ពិសិដ្ឋ
លោក សួន ពិសិដ្ឋ និងភរិយា
លោក សួន ពិសិដ្ឋ និងភរិយា
លោក សួន ពិសិដ្ឋ និងភរិយា
លោក សួន ពិសិដ្ឋ និងភរិយា
ភរិយាលោក សួន ពិសិដ្ឋ និងកូនៗ
ភរិយាលោក សួន ពិសិដ្ឋ និងកូនៗ
គ្រួសារលោក សួន ពិសិដ្ឋ
លោក សួន ពិសិដ្ឋ និងកូនៗ
លោក សួន ពិសិដ្ឋ និងកូនៗ
លោក សួន ពិសិដ្ឋ និងភរិយាជាទីស្រលាញ់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួន ពិសិដ្ឋ