បរទេស៖ កាលពីថ្ងៃពុធ កន្លងទៅនេះ តារាស្រីល្បីឈ្មោះ នាង Kim Kardashian បានចែករំលែករូបភាព Selfie ដ៏សែនស៊ិចស៊ីមួយសន្លឹក នៅក្នុង Instagram របស់នាង។ លុះបន្តិចក្រោយមកនាងក៏បាន បង្ហោះរូបភាពមួយទៀត ដ៏កម្ររបស់នាងជាមួយស្វាមី Kanye West និងកូនៗទាំងបីរបស់នាង។

តារាភាពយន្តដែលមានវ័យ ៣៧ឆ្នាំ រូបនេះ បានបង្ហោះរូបភាព ដោយសរសេររៀបរាប់ថា៖

«អ្នកប្រហែលជាមិនដឹងទេថា វាពិបាកខ្លាំងណាស់ ទម្រាំតែថតរូបជុំគ្រួសារបានម្ដងៗបែបនេះ។ ប៉ុន្តែនេះជាអ្វីដែលពួកយើងទទួលបាន (ថតបាន) មុនពេលដែលកូនទាំងបីនាក់របស់ខ្ញុំចាប់ផ្តើមយំ។ ហើយវាក៏ធ្វើឲ្យយំចង់យំតាមពួកគេដែរ»

ក្រោយមក តារាស្រីរូបនេះ ក៏បានបង្ហោះរៀបរាប់ជាបន្ត បែបហួសចិត្ត និងអស់សំណើចខ្លួនឯង នៅលើបណ្តាញសង្គម Twitter ថា៖

«ដៃម្ខាងកាន់កូន និងដៃម្ខាងទៀត ចាប់ខ្នងរបស់ Saints ដោយសារតែ គេចង់តែរត់ចេញ»

គួរឲ្យដឹងផងដែរថា នេះជាលើកទី១ ហើយ ដែលក្រុមគ្រួសាររបស់នាង បានបង្ហាញរូបថតរបស់ពួកគេរួមគ្នា ចាប់តាំងពី Kim និង Kanye បាននាំកូនស្រីមករស់នៅ Chicago ៕

Kim Kardashian​,​ Kanye West និងកូនៗទាំង៣
Kim Kardashian​ និង Kanye West
Kim Kardashian
Kim Kardashian

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]