ភ្នំពេញ៖ ប្រជាប្រិយភាពរបស់ តារាចម្រៀងរូបសង្ហា លោក ឆន សុវណ្ណរាជ ហាក់កើនឡើងជាលំដាប់ ខណៈពេលដែលលោកក្តោបបានឱកាស ការងារធំៗដូចជា គ្រងតំណែងជាតួឯក ធ្វើជា Judge កម្មវិធីពិភពលោក និងកាន់ម៉ាក់ផលិតផលល្បីៗជាច្រើន។

ដោយឡែក កាលពីម្សិលមិញនេះដែរ លោកក៏បានទៅសម្តែងនៅកម្មវិធីមួយកន្លែង ក្នុងរាជធានីភ្នំពេញ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ កម្លោះសង្ហារូបនេះ ពិតជាទទួលបានការគាំទ្រខ្លាំងមែនទែន ពីសំណាក់ទស្សនិកជន ដែលបានចូលរួមនៅក្នុងកម្មវិធីនោះ។ 

មិនត្រឹមតែប៉ុណ្ណោះ គ្រាន់តែម្ចាស់បទ «ទីក្រុងគ្មានមេឃ» រូបនេះ ចុះពីលើឆាកមិនទាន់ ស្រួលបួលផង ស្រាប់តែមានហ្វេនសម្រុក មកតម្រង់ជួរ សុំហត្ថលេខា ព្រោងព្រាតតែម្ដង។

ទាំងនេះបង្ហាញច្បាស់ណាស់ថា ប្រជាប្រិយភាពរបស់ ដៃគូចម្រៀងរបស់ កញ្ញា ឱក សុគន្ធកញ្ញា ពោលគឺ លោក  ឆន សុវណ្ណរាជ នៅតែមានសន្ទុះខ្លាំង មិនចាញ់តារាល្បីៗដទៃទៀតនោះឡើយ ៕

ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ