ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះ កញ្ញា ទេព បូព្រឹក្ស កាន់តែមានភាពមមាញឹកខ្លាំងនៅក្នុងវិស័យសិល្បៈ ជាមួយនឹងប្រជាប្រិយភាព ក៏កាន់តែកើនឡើងជាលំដាប់ ក្រោយពីតារាស្រីរូបនេះ បានចាប់ដៃគូជាមួយបុរសសង្ហាលោក ងួន ចាន់ដេវីត។

ជាការពិតណាស់ ទំនាក់ទំនងរវាងអ្នកទាំងពីរ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនចង់ឲ្យពួកគេ ស្រលាញ់គ្នាពិតៗ រហូតមកទល់ពេលនេះ ទំនាក់ទនងមិត្តរួមការងារក៏ក្លាយជា ផ្អែមល្ហែមដូចគូស្នេហ៍ ធ្វើឲ្យអ្នកគាំទ្រជាច្រើន សឹងតែលើសជាតិស្ករជំនួសទៅហើយ។

ជាការពិតណាស់ បើនិយាយពីក្នុងសង្គមសិល្បៈ តារាភាគច្រើនមិនថាក្នុង ឬក្រៅប្រទេស រាល់ពេលដែលរៀបឡើងសម្តែង អ្វីមួយនៅលើឆាក ពួកគេតែងតែមានការហាត់សមជាដើម។

ជាក់ស្ដែង សម្រាប់កញ្ញា ទេព បូព្រឹក្ស វិញ ​​​​​ក៏មានការកម្តៅសាច់ដុំខ្លះៗមិនខុសពីតារាដទៃ មុនពេលដែលនាងឡើងឆាកផងដែរ។

ប៉ុន្តែសម្រាប់ក្បាច់កម្តៅសាច់ដុំ មុនឡើងឆាករបស់កញ្ញា ទេព បូព្រឹក្ស មើលទៅហាក់បីដូចជា ប្លែកជាងតារាដទៃ ដោយតាមរយៈវីដេអូឃ្លីប ដែលគេបានបង្ហោះ គឺនាងបានបញ្ចេញក្បាច់លើកដៃលើជើងបានយ៉ាងខ្ពស់ ធ្វើឲ្យអ្នកគាំទ្រសរសើរ ដែលនាងមានរាងទន់អាចធ្វើបែបនេះបាន ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម 

កញ្ញាទេព បូព្រឹក្ស
កញ្ញាទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស ធ្វើបែបនេះមុនឡើងឆាក
កញ្ញា ទេព បូព្រឹក្ស ធ្វើបែបនេះមុនឡើងឆាក
កញ្ញា ទេព បូព្រឹក្ស ធ្វើបែបនេះមុនឡើងឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស