ភ្នំពេញ៖ កាលពីម្សិលមិញនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ២ដួង លោក ខេមរៈ សិរីមន្ត និងកញ្ញា ឱក សុគន្ធកញ្ញា បានបញ្ចេញបទមរតកដើមបែបប្រពៃណីមួយបទ ដែលមានចំណងជើងថា «រាំវង់អង្គរ» រួមគ្នា សម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដែលកាន់តែខិតចូលមកដល់ក្នុងពេលខាងមុខនេះ។

យ៉ាងណាមិញ សម្រាប់បទចម្រៀងមួយបទនេះ ពិតជាត្រូវចិត្តមហាជនខ្លាំងមែនទែន ជាមួយនឹងចង្វាក់ភ្លេងបែបប្រពៃណីដ៏ពីរោះ និងអត្ថន័យដ៏ល្អប្រពៃទាក់ទងនឹងក្បាច់រាំវង់ និងប្រាសាទអង្គវត្តផងដែរ។

ដោយសារតែ ហេតុផលទាំងនេះ ទើបធ្វើឲ្យមហាជនជាច្រើន ពេញចិត្តបទចម្រៀងរបស់កំពូលតារាចម្រៀង ទាំង២ដួងនេះខ្លាំង។ ហើយមិនត្រឹមតែប៉ុណ្ណោះ បទ «រាំវង់អង្គរ» នេះ ក៏កំពុងតែមានសំណាក់អ្នកគាំទ្រ នៅលើបណ្តាញសង្គមជាច្រើន នាំគ្នាចុចចែករំលែក (Share) យ៉ាងច្រើនផងដែរ៕

កុំឲ្យខាតពេលយូរ តោះទស្សនាវីដេអូខាងក្រោម៖ 

«រាំវង់អង្គរ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា