មានសត្វសេកមួយហ្វូង ទំនងជាមិនបានស៊ីអីប៉ុន្មានថ្ងៃមកហើយ បាននាំគ្នាហោះមកហាងកាហ្វេមួយកន្លែងនៅ Queensland អូស្ដ្រាលី ខណៈពេលដែលអតិថិជន បានទុកចោលនូវភេសជ្ជៈសូកូឡាមួយកែវនៅលើទុក។

ការចែករំលែកមិនត្រូវបានធ្វើឡើង ចំពោះហ្វូងសេកដ៏ស្រស់ស្អាតនេះទេ សេកនិមួយៗបានដណ្ដើមគ្នា ធ្វើជាម្ចាស់នៃភេសជ្ជៈសូកូឡា។ យ៉ាងណាមិញ ទោះបីជាហ្វូងសេកទាំងនេះ ខំប្រឹងដណ្ដើមកែវសូកូឡាគ្នាយ៉ាងណាក្ដី នៅតែមិនអាចឈ្នះសេកមួយក្បាល ដែលបានឈរនៅលើកែវចាំថែរក្សា និងប្រឹងផឹកតែម្នាក់ឯងទាល់តែអស់ពីកែវ។

រូបភាពទាំងនេះត្រូវបានថតដោយ លោក ខេត (Keith Doxsey) ជនជាតិអង់គ្លេស ដែលគាត់បានហៅភេសជ្ជៈមួយកែវនេះ សំរាប់ក្មួយប្រុសរបស់កាត់។ សេកដែលមានពណ៌ចំរុះនេះ មានឈ្មោះថា Iorikeets។ ម្ចាស់ហាងកាហ្វេបាននិយាយថា នេះគឺជារឿងធម្មតាសំរាប់ហាងរបស់ពួកគេ ព្រោះសេកតែងតែមក ហើយមិនខ្លាចមនុស្សទេ។

តើប្រិយមិត្តដែលជួបប្រទះហេតុការណ៍បែបនេះដែល ឬ ទេ? សូមជួយចែករំលែកយោបល់៖

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]