ភ្នំពេញ៖ បច្ចុប្បន្នថ្វីត្បិតតែមានអាយុច្រើនបន្តិចមែន ក៏ប៉ុន្តែតារាសម្តែងកញ្ញា នៅ សូនីតា កំពុងតែទទួលបាននូវប្រជាប្រិយភាពខ្លាំង មិនចាញ់តារាស្រីផ្សេងៗ នៅក្នុងសង្គមសិល្បៈប៉ុន្មាននោះទេ។

ហើយក្រៅពីអាជីពជាតារាសម្តែងស្រី នាងក៏ជាពិធីការិនីរូបស្រស់មួយដួងផងដែរ ដែលមានសម្រស់ស្រស់ស្អាត តាមបែបស្រគត់ស្រគំ តាំងពីដើមមក។

ដោយជារឿយៗ គេក៏មិនដែលសូវឃើញ តារាស្រីរូបនេះ ស្លៀកសម្លៀកបំពាក់ស៊ិចស៊ីប៉ុន្មាននោះទេ នៅពេលចេញតាមកម្មវិធីកម្សាន្តតូចធំនានា។

ជាក់ស្តែង សម្រស់របស់កញ្ញា នៅ សូនីតា ពិតជាស្រស់ស្អាតប្លែកថែមទៀត នៅពេលស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលមានផ្កាប៉ាក់ឌិន ចម្រុះពណ៌គ្នាបែបនេះ។

មិនតែប៉ុណ្ណោះ ស្ថិតនៅក្នុងឈុតប្រពៃណីខ្មែរប៉ុន្មានឈុតនេះ ក៏បានបង្ហាញនូវរាងយ៉ាងស្រឡូនស្អាតរបស់នាង ឃើញហើយមិនសរសើរមិនបាន។

ជាពិសេស ក៏បានបង្ហាញនូវអត្តសញ្ញាណ សមជានារីខ្មែរស្រស់ស្អាតណាស់ និងបាននាំឱ្យសម្រស់របស់កញ្ញា នៅ សូនីតា កាន់តែលេចធ្លោគួរជាទីគយគន់យ៉ាងខ្លាំងថែមទៀតផង ៕

តោះមកមើលសម្រស់ស្រីស្អាត នៅ សូនីតា ដូចខាងក្រោមនេះ ក្នុងឈុតប្រពៃណីទាំងអស់គ្នា៖

កញ្ញា នៅ សូនីតា
កញ្ញា នៅ សូនីតា
កញ្ញា នៅ សូនីតា
សម្រស់ នៅ សូនីតា ក្នុងឈុតប្រពៃណីខ្មែរ
សម្រស់ នៅ សូនីតា ក្នុងឈុតប្រពៃណីខ្មែរ
សម្រស់ នៅ សូនីតា ក្នុងឈុតប្រពៃណីខ្មែរ
សម្រស់ នៅ សូនីតា ក្នុងឈុតប្រពៃណីខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នៅ សូនីតា