(ភ្នំពេញ)៖ អមដោយការបង្ហោះរូបភាព នៅក្នុងការសម្ដែងខ្សែភាពយន្ត លោក ណុប បាយ៉ារិទ្ធ បានព្រលយសារ ដោយឆ្លើយតបទៅកាន់អ្នកគាំទ្រ មួយម៉ាត់យ៉ាងខ្លីថា «ឲ្យតែកុនខ្មែរមិនល្អមើល ដូចកុនថៃទេ»។ ជាមួយនឹងសារបែបនេះ មហាជនកត់សម្គាល់ឃើញថា តារាចម្រៀងប្រុសប្រចាំផលិតកម្មហង្សមាស ខាងលើ

ហាក់មានភាពអាក់អន់ស្រពន់ចិត្តជាខ្លាំង ស្របពេលដែលមហាជនខ្មែរ មិនជួយគាំទ្រស្នាដៃសិល្បៈភាពយន្តខ្មែរ ព្រមទាំងមិនឲ្យតម្លៃលើវប្បធម៌ជាតិសាសន៍ របស់ខ្លួនទាល់តែសោះ បែរជាបង្វែរទៅចាប់អារម្មណ៍ស្នាដៃ របស់ប្រទេសថៃទៅវិញ។

ខណៈដែលបច្ចុប្បន្ន ខ្សែភាពយន្តរឿង «បុព្វេសន្និវាស» កំពុងទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់មហាជនខ្មែរ ប្រុស-ស្រី ផងនោះ ហាក់បីដូចជាចំណុចដ៏រសើប ស្របពេលដែល លោក ណុប បាយ៉ារិទ្ធ លើកឡើងថា រឿងថៃល្អមើលជាងរឿងខ្មែរ។ យ៉ាងណាមិញ នេះគ្រាន់តែជាការលើកឡើង របស់មហាជនតែប៉ុណ្ណោះ។

ទោះបីជាមានវ័យរាងជ្រេលបន្តិចមែន ប៉ុន្តែមហាជន នៅតែចាត់ទុកថា តារាចម្រៀងប្រុសវ័យក្មេងសំឡេងចាស់ លោក ណុប បាយ៉ារិទ្ធ និង តារាចម្រៀងស្រីញញឹមស្រស់ មានមន្តស្នេហ៍ សុខ ស្រីនាង មានសម្រស់ស្រស់សង្ហា ស្អាតសាច់មុខផូរផង់ មិនចាញ់គ្នាប៉ុន្មានឡើយ។ ថ្មីៗនេះ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ទាំងពីរដួងខាងលើ បានបង្ហោះរូបភាពចំនួន៧សន្លឹក ដោយថតរូបកៀកកើយ ស្និទ្ធស្នាលនឹងគ្នា ល្អូកល្អិន ដើម្បីត្រៀមសម្ដែង នៅក្នុងខ្សែភាពយន្តថ្មី កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកនិយមបណ្ដាញហ្វេសប៊ុក រហូតត្រូវបានអ្នកគាំទ្រលាន់មាត់សរសើរថា អ្នកទាំងពីរពិតជាស្រស់ស្អាត និង ស័ក្ដិសមឥតខ្ចោះ តែម្ដង។

តាមប្រភពស្និទ្ធស្នាល នឹងតារាចម្រៀងស្រីញញឹមស្រស់ សុខ ស្រីនាង បង្ហើបឲ្យដឹងថា លោក ណុប បាយ៉ារិទ្ធ ចាប់ដៃគូសម្ដែងរួមគ្នា ជាមួយនឹង តារាស្រី សុខ ស្រីនាង ដោយថតរឿងថ្មី មានចំណងជើងថា «រាជនីភូមិគ្រឹះ» នៅក្នុងស្ថានីយទូរទស្សន៍ហង្សមាស។ យ៉ាងណាមិញ បន្ទាប់ពីថតចប់សព្វគ្រប់ហើយ អ្នកទាំងពីរសង្ឃឹមថា មហាជននឹងជួយគាំទ្រស្នាដៃ ភាពយន្តរបស់កូនខ្មែរ៕

សារឆ្លើយតបទៅកាន់អ្នកគាំទ្រ
ណុប បាយ៉ារិទ្ធ និង សុខ ស្រីនាង
ណុប បាយ៉ារិទ្ធ និង សុខ ស្រីនាង
ណុប បាយ៉ារិទ្ធ និង សុខ ស្រីនាង
ណុប បាយ៉ារិទ្ធ និង សុខ ស្រីនាង
ណុប បាយ៉ារិទ្ធ និង សុខ ស្រីនាង
ណុប បាយ៉ារិទ្ធ និង សុខ ស្រីនាង

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ