យោងតាមប្រភពពត៌មានពីគេហទំព័រ សេហ្វាលញូអេនស្ពត បានអោយដឹងថា មានបុគ្គលិកស្រីម្នាក់ ដែលធ្វើការ នៅហាងអាហារសម្រន់មួយកន្លែង បានបំបែក កំណត់ត្រាពិភពលោកថ្មី ជាអ្នកដែលខ្ចប់បានលឿន ជាងគេបំផុតក្នុងពិភពលោក។

ស្រ្តីរូបនេះ មានឈ្មោះ ស្តេហ្វេនី (Stephanie) អាយុ ២៩ឆ្នាំ ជាបុគ្គលិកនៅហាង Blue Whale Maltby ស្ថិតនៅទីក្រុង Rotherham ប្រទេសអង់គ្លេស ហើយនាងបានធ្វើការ នៅទីនោះអស់រយៈពេល ១៩ឆ្នាំមកហើយ ដូច្នេះគាត់ធ្វើការងារក្នុងការច្រកខ្ចប់នេះយូរណាស់មកហើយដែរ។ គាត់បានបំបែកកំណត់ត្រាចាស់ ដោយធ្វើការច្រកលឿនជាង កំណត់ត្រាមុន ២វិនាទី ដោយគាត់ប្រើប្រាស់ពេលវេលាតែ ៥៨វិនាទីប៉ុណ្ណោះក្នុងការច្រកជា ៥ចំណែកនៃដំឡូងបារាំងបំពង។

សូមទស្សនានូវវីដេអូខាងក្រោមទាំងអស់គ្នា ៖

តើប្រិយមិត្តយល់ថាគាត់មានសមត្ថភាពអស្ចារ្យដែររឺទេ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]