ភ្នំពេញ៖ ជាការពិតណាស់ នៅពេលទទួលបានដំណឹងថាតារាកំប្លែងជើងចាស់ លោកតា វីតាមីនសេ បានទទួលមរណភាព គេសង្កេតឃើញថា មានតារាស្រីប្រុស ចាស់ក្មេងជាច្រើន បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ មួយនេះ។

ប៉ុន្តែ អ្វីដែលប្លែកនោះ ហាក់ស្ងាត់បាត់មិនឃើញ វត្តមាន តារាចម្រៀងដែលល្បីបទ មនោសញ្ចេតនា លោក ឆាយ វីរៈយុទ្ធ ចូលរួមឡើយ។

យ៉ាងណាមិញ បើទោះជាខកខានមិនបានមក ពិធីបុណ្យសពលោកតា វីតាមីនក៏ពិតមែន  ក៏តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ មិនរំលងពិធីបុណ្យគម្រប់៧ថ្ងៃ របស់លោកតា ដែរ។

ក្នុងនោះលោក បានឆ្លៀតពេល មកចូលរួម​ ស្របពេលដែលការងារខ្លួន កំពុងមមាញឹកខ្លាំង សឹងរកពេលសម្រាក មិនបាន៕

ឆាយ វីរៈយុទ្ធ មកចូលរួមពិធីបុណ្យ លោកតា វីតាមីនសេ
ឆាយ វីរៈយុទ្ធ មកចូលរួមពិធីបុណ្យ លោកតា វីតាមីនសេ
ឆាយ វីរៈយុទ្ធ
សព លោកតា វីតាមីនសេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ