ភ្នំពេញ៖ ទស្សនិកជនបានស្គាល់ហើយថា អ្នកនាង ស៊ុំ សុម៉ាលី ជាតារាសម្តែងមួយរូបដែលមានការគាំទ្រពីសំណាក់យុវវ័យ តាមរយៈបទចម្រៀងមួយចំនួន។

ដោយឡែក អ្នកនាងក៏បានបាត់មុខពីវិថីសិល្បៈ ដោយសារតែអ្នកនាងមានស្វាមី និងពរពោះឆ្លងទន្លេ តែបន្ទាប់ពីការបាត់មុខរយៈពេលជាយូរមក តារារូបនេះ ក៏បានបង្កើតបានកូនស្រីម្នាក់។

ក្នុងនោះដែរ អ្នកនាងតែងតែបង្ហោះជារូបភាព តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយយើងឲ្យឃើញថា កូនស្រីរបស់នាង មានមុខមាត់ស្រស់ស្អាត និងគួរឲ្យក្នាញ់មែនទែន ថែមទាំងស្រដៀងទៅនឹងអ្នកនាង សុម៉ាលីទៀតផង។

ប៉ុន្តែថ្មីនេះដែរ អតីតតារាសម្ដែងរូបនេះ បានសម្រក់ទឹកភ្នែក មិនឈប់ព្រោះតែនឹក អាណិតកូនស្រីតូចរបស់ខ្លូន ដែលកំពុង គេងសម្រាក តាមដានជំងឺ ក្នុងមន្ទីពេទ្យ។

នេះហើយជាទឹកចិត្ត ម្ដាយ ដែលស្រលាញ់ កូនស្មើរងកែវ ភ្នែក នឹងមិនអាចទ្រាំឃើញកូនជាទីស្រលាញ់ លំបាកឡើយ សុខចិត្តកំដរទាំងយប់ទាំងថ្ងៃ ឲ្យតែកូនជា៕

ស៊ុំ សុម៉ាលី
ស៊ុំ សុម៉ាលី
កូន ស៊ុំ សុម៉ាលី
កូន ស៊ុំ សុម៉ាលី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ុំ សុម៉ាលី