ភ្នំពេញ)៖ តារាចម្រៀងប្រុសប្រចាំផលិតកម្មសាន់ដេ លោក ហង្ស ឧត្ដមម៉ានី បន្ទាប់ពីមហាជនសម្គាល់ឃើញថា មិនសូវបញ្ចេញចម្រៀង ស្ងប់ស្ងាត់មួយរយៈពេលធំ ស្រាប់តែថ្មីៗនេះ លោកបានហក់មកស្និទ្ធស្នាល ជាមួយវិស័យចម្រៀងឡើងវិញ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។ យ៉ាងណាមិញ តារាចម្រៀង ហង្ស ឧត្ដមម៉ានី មិននៅបង្អង់យូរ ថតចម្រៀង MV ថ្មី ដើម្បីប្រកួតប្រជែងក្នុងទីផ្សារចម្រៀង ដែលមានចំណងជើងថា «កូនកាត់សាសន៍អី» សម្រាប់ត្រៀមស្វាគមន៍ឱកាសចូលឆ្នាំថ្មី នាពេលខាងមុខនេះ។

តាមរយៈ MV ថ្មី របស់ ហង្ស ឧត្ដមម៉ានី មានសន្ទុះអ្នកចូលទស្សនាច្រើនគួរសម ជាពិសេសអ្នកគាំទ្រផ្ទាល់តែម្ដង ដោយសារមហាជន ហាក់បីដូចជាខានស្ដាប់សំឡេង ដ៏ក្រអូនក្រអៅរបស់ម្ចាស់បទ «បាត់បង់អូន ដូចបាត់មនុស្សមួយផែនដី» រូបនេះជាយូរណាស់មកហើយ។

គួរបញ្ជាក់ថា តារាចម្រៀង ហង្ស ឧត្ដមម៉ានី ធ្លាប់ជាតារាចម្រៀងដែលទទួលបានប្រជាប្រិយភាព និងតែងតែបញ្ចេញចម្រៀងថ្មីៗជាច្រើនបទ មិនថាមនោសញ្ចេតនា ស្នេហា ពុះកញ្ជ្រោលបែបណា មានស្ទើរតែគ្រប់ទម្រង់ ប៉ុន្តែទើបតែមួយរយៈចុងក្រោយនេះ លោកស្ទើរតែបាត់មុខសូន្យឈឹងពីវិស័យសិល្បៈ ហាក់ពុំសូវផុសផុលដូចជាពីមុនឡើយ ជាពិសេសម្បីតែជីវិតឯកជនរបស់លោក ក៏មិនដែលបង្ហាញឲ្យមហាជន បានដឹងតាមរយៈសាធារណៈ ឬបណ្ដាញសង្គមហ្វេសប៊ុក ម្ដងណាឡើយ។

តោះចង់ដឹងថា បទបញ្ចេញក្នុងឱកាសចូលឆ្នាំថ្មី មានចំណងជើងថា «កូនកាត់សាសន៍អី» មានស្ទីលចង្វាក់ ប្លែកបែបណានោះ សូមទស្សនាវីដេអូដូចខាងក្រោម៖

ហង្ស ឧត្ដមម៉ានី
ហង្ស ឧត្ដមម៉ានី
ហង្ស ឧត្ដមម៉ានី

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហង្ស ឧត្តមម៉ានី