បរទេស៖ កាលពីម្សិលមិញ សង្សាររបស់តារាស្រី Britney Spears លោក Sam Asghari  បានបង្ហោះរូបភាពរបស់ អ្នកនាង ដែលធ្វើឲ្យ អ្នកគាំទ្រ ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្នុងនោះលោក បានសរសេរសារ លើInstagram ថា «មិនចាំបាច់ចាំដល់ថ្ងៃស្អែក សម្រាប់ការបង្ហាញក្ដីស្រលាញ់ទៅកាន់ មនុស្សស្រីដែលខ្ញុំលួចស្រលាញ់(មិនមែនតែថ្ងៃពុធទេ) ប៉ុន្តែជារៀងរាល់ថ្ងៃ »។

បើទោះបីជាសារនេះ ខ្លីក៏ពិតមែន តែវាពិតជាមានន័យជ្រៅ សម្រាប់នាង Britney Spears និងលោក Asghari។

គួររំលឹកផងដែរថា Britney Spears បានស្គាល់លោកSam Asghari ក្នុងឆ្នាំ ២០១៦ ប៉ុន្តែគូស្នេហ៏មួយគូនេះ បានរក្សាភាពស្ងប់ស្ងាត់អំពីទំនាក់ទំនងស្នេហារបស់ពួកគេ។ ហើយកាលពីខែវិច្ឆិកា បន្ទាប់ពី Asghari បានបង្ហោះរូបថតខ្លួនឯងជាមួយនឹង Britney Spears នៅភោជនីយដ្ឋានមួយ ក៏ត្រូវបានលុបវា ចោលយ៉ាងរហ័សដែរ។ ប៉ុន្តែ តែមួយខែក្រោយមក ប្រភពមួយបានបង្ហាញថាគូស្នេហ៍នេះ កំពុងស្ថិតក្នុងដំណើរ មើលចិត្តគ្នា។ រហូតមកទល់ពេលនេះ ពួកគេ បានស្រលាញ់គ្នាខ្លាំង​ ធ្វើឲ្យអ្នកគាំទ្រ មិននឹកស្មានដល់៕

Britney Spear
Britney Spear​ និង Sam Asghari
Britney Spear​ និង Sam Asghari
Sam Asghari

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]