ភ្នំពេញ៖ កាលពីម្សិលមិញនេះ ក្រោយពីតារាកំប្លែងស្រីវ័យក្មេងកញ្ញា នីឡា ដែលគេស្គាល់ថាជាកូនស្រីសំណព្វចិត្តរបស់ លោក សុវណ្ណ រិទ្ធី ហៅតា វ៉ិចទ័រ បានបង្ហោះសារខ្លីមួយ បង្ហាញពីគំនិតផ្ទាល់ខ្លួន ចំពោះអ្នកដែលចូលចិត្តចាយលុយឪពុកម្តាយ ទៅលើការប្រើប្រាស់សម្ភារៈនិយម ស្រាប់តែមានបណ្តាអ្នកលេងបណ្តាញសង្គមមួយចំនួនតូច បានផ្ទុះនូវការរិះគន់ និងបង្ហាញពីការមិនពេញចិត្តជាខ្លាំង ចំពោះការលើកឡើងរបស់ កញ្ញា នីឡា។

ជាការពិតណាស់ ដោយក្នុងនោះ មានអ្នកបណ្តាញសង្គមមួយចំនួន បានរិះគន់ទៅកាន់ កញ្ញា នីឡាថា នាងមានអំនួតខ្លាំងអាងតែខ្លួនឯងជាតារាល្បី រកលុយបានច្រើន ដោយតាមពិតទៅ ល្បីដោយសារតែឪពុករបស់ខ្លួនសោះ។ រីឯមនុស្សមួយចំនួនទៀត ក៏បានលើកឡើងថា កញ្ញា នីឡា មានលុយចាយ ឡូយឆាយរាល់ថ្ងៃ ដោយសារតែរកស៊ី និងចាយលុយសង្សារជាដើម។

ទន្ទឹមនឹងការរិះគន់យ៉ាងក្តៅគគុកនេះផងដែរ ស្រាប់តែមិនប៉ុន្មានម៉ោងមុននេះ តារាកំប្លែងស្រីវ័យក្មេងកញ្ញា នីឡា បានLive វីដេអូនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយនិយាយចំៗទៅកាន់អ្នកដែលចូលចិត្តរិះគន់មកលើរូបនាងផងដែរ។ ដោយក្នុងនោះ នាងបាននិយាយថា នាងទទួលស្គាល់ថាវាជាការពិត ដែលនាងបានចូលសិល្បៈ ដោយសារតែឪពុកម្តាយរបស់នាង ហើយនាងក៏អរគុណដល់លោកទាំងពីរជាខ្លាំង ដោយឲ្យនាងបានក្លាយជាតារាល្បីមកទល់សព្វថ្ងៃនេះ។

ប៉ុន្តែនាងសុំបដិសេធទាំងស្រុង ដោយមនុស្សមួយចំនួនថា នាងទៅធ្វើរឿងមិនសមគួរ ដូចជាលក់ខ្លួន ឬក៏ចាយលុយមិត្តប្រុសជាដើម។ នាងក៏បានអះអាងទៀតថា សព្វថ្ងៃនេះនាងព្យាយាមទាំងការថតក្នុងសិល្បៈ និងរកស៊ីមុខជំនួញផ្ទាល់ខ្លួន គឺលក់ផលិតផលថែរក្សាសម្រស់នៅលើបណ្តាសង្គម លុយដែលនាងចាយ និងសម្ភារៈដែលនាងប្រើប្រាស់ ភាគច្រើនសុទ្ធសឹងតែជាញើសឈាម ដែលនាងខំរកមកដោយខ្លួនឯងទាំងអស់។ មិនតែប៉ុណ្ណោះ កញ្ញា នីឡា ក៏បាននិយាយពាក្យមួយឃ្លា យ៉ាងហួសចិត្តថា «ហេតុអ្វីអ្នកសិល្បៈចាំតែខុសរហូតចឹង?»៕

ចង់ដឹងឲ្យកាន់តែជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា