យោងតាមប្រភពពត៌មានពីគេហទំព័រ បីបីស៊ី (bbc) របស់ប្រទេសអង់គ្លេស បានឲ្យដឹងថា មានហេតុការណ៍គ្រោះថ្នាក់មួយ បានកើតឡើងនៅ៝តំបន់ South Wales របស់ ប្រទេស វែល (Wales) ដែលប្រទេសនេះជាផ្នែកមួយរបស់ចក្រភពអង់គ្លេស ដោយបណ្តាលមកពី មានរថយន្តមួយគ្រឿង បានបុកចូលទៅក្នុងហាង លក់នំប៉័ងសាន់វិចមួយកន្លែង ធ្វើអោយហាងនោះទទួលរងនូវការខូចខាត យ៉ាងដំណំ។

យ៉ាងហោចណាស់មានស្រ្តីម្នាក់ បានទទួលរងរបួសក្នុងគ្រោះថ្នាក់នេះ ប៉ុន្តែនាងក៏ត្រូវបាន គេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះភ្លាមៗផងដែរ។ យ៉ាងណាមិញ ក៏មានរថយន្ត ៣គ្រឿងផ្សេងទៀត បានទទួលរងការខូចខាត ដោយសារតែរថយន្តបង្កហេតុខាងលើផងដែរ។

ទោះជាយ៉ាងណា មិនទាន់មានសេចក្តីរាយការណ៍ណាមួយ បញ្ជាក់ពីមូលហេតុអោយបានលំអិត នៅឡើយទេ តែសកម្មភាពនៃហេតុការណ៍មួយនេះ ត្រូវបានថតជាប់ក្នុងកាមេរ៉ាសុវត្ថិភាពក្នុងហាងនោះ។

សូមទស្សនានូវវីដេអូខាងក្រោមទាំងអស់គ្នា ៖

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះគ្រោះថ្នាក់មួយនេះ?

ដោយ សី

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]