ថៃ៖ លោក Got Jirayu ដែលជាតួអង្គសំខាន់មួយនៅក្នុង ខ្សែភាពយន្ដ «បុព្វេ​សន្និវាស» របស់ទូរទស្សន៍ថៃប៉ុស្ដិ៍លេខ៣ ដែលកំពុងតែមានការគាំទ្រយ៉ាងខ្លាំង ដែលធ្វើឲ្យលោកស្ទើរតែគ្មានពេលសម្រាក។ 

យ៉ាងណាមិញ គេបានឃើញលោកទទួលបានពាក្យពេចន៍ផ្ហែមល្ហែមមួយ ពីសង្សារដ៏ស្រស់ស្អាតរបស់លោក គឺ កញ្ញា Bow Benjawan ដែលធ្វើឲ្យមហាជនមានការច្រណែន និងគូស្នេហ៍មួយគូនេះណាស់។

កាលពីម្សិលមិញនេះ កញ្ញា Bow បានបង្ហោះរូបជាមួយពាក្យពេចន៍ត្អូញថា ៖ ‹‹ នេះៗ ខានបានទៅសមុទ្រជាយូរណាស់មកហើយ ›› ហើយនៅពេលនោះដែរក៏បានឃើញលោក Comment តបទៅវិញថា៖ ‹‹ ចាំបងនាំទៅណា ចាំបន្តិចសិន ព្រោះមួយរយៈនេះបងរវល់បន្តិច›› ហើយកញ្ញា Bow ក៏បានតបទៅវិញថា៖ ‹‹ ចាស់បង អូនចាំណា ››។ 

សារបែបនេះរបស់ពួកគេ កាន់តែបង្ហាញឲ្យឃើញថា ការនឹករលឹក ក៏ដូចជាក្ដី ស្រលាញ់ របស់គូស្នេហ៍នេះមានទំហំធំប៉ុណ្ណា ៕ 

Got និង​ Bow
Bow
Got
Got និង​ Bow
Got និង​ Bow
Got និង​ Bow

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]