ភ្នំពេញ៖ ប៉ុន្មាននាទីមុននេះ នៅក្នុងគណនីហ្វេសប៊ុករបស់តារាពហុជំនាញ អ្នកនាងខាត់ សុឃីម បានបង្ហោះរូបភាព ជាមួយនឹងជីវភាពរស់នៅរបស់តួកុនជំនាន់មុនលោកតា ចៅ ចាន់ណារី ធ្វើឲ្យអ្នកគាំទ្រស្លុតចិត្តយ៉ាងខ្លាំង។

ស្របពេលជាមួយគ្នានេះដែរ តារាពហុជំនាញរូបនេះ ក្រោយពីបានទៅឃើញពីស្ថានភាពបច្ចុប្បន្នរបស់លោកតា ចៅ ចាន់ណារី ធ្វើឲ្យនាងមានការរន្ធត់ចិត្តយ៉ាងខ្លាំង ក៏ដាច់ចិត្តបង្ហោះរូបភាពដ៏គួរឲ្យសង្វេគនេះ ខណៈពេលដែលអ្នកសិល្បៈរួមជំនាន់របស់លោកតា នៅតែទទួលបានប្រជាប្រិយភាពខ្លាំង និងមានជីវភាពប្រសើរជាងនេះ។

នៅក្នុងនោះដែរ ក្រោយពីបានឃើញរូបភាពទិដ្ឋភាពផ្ទះដ៏សែនតូច ពោរពេញដោយធូលីដី ធ្វើឲ្យអ្នកគាំទ្រមួយចំនួនអាណិត ទៅដល់តារាជើងចាស់រូបនេះយ៉ាងខ្លាំង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖  

លោកតាចៅ ចាន់ណារី
លោកតាចៅ ចាន់ណារី
ផ្ទះដែលលោកតាចៅ ចាន់ណារី រស់នៅសព្វថ្ងៃ
ផ្ទះដែលលោកតាចៅ ចាន់ណារី រស់នៅសព្វថ្ងៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]