ភ្នំពេញ៖ ប្រជាប្រិយភាពរបស់ ខ្សែភាពយន្តភាគខ្មែររឿង «រាជនីភូមិគ្រឹះ» កំពុងតែល្បីល្បាញទូទាំងប្រទេស បើទោះជាពេលនេះ រឿងភាគមួយនេះ មិនទាន់បានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ក៏ដោយ។

ក្នុងនោះដែរ ទាំងនេះក៏ដោយសារតែ ខ្សែភាពយន្តមួយនេះ បានចូលរួមសម្តែងដោយតារាចម្រៀង និងតារាសម្តែងជើងចាស់ល្បីៗ ជាច្រើននាក់ ដែលសុទ្ធសឹងតែមានសមត្ថភាពសម្តែងមិនធម្មតានោះទេ។

ដោយឡែក កាលពីម្សិលមិញនេះ កំពូលតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ដែលជាតួអង្គសំខាន់ម្នាក់ នៅក្នុងរឿងភាគដ៏ល្បីមួយនេះ បានបង្ហោះសារយ៉ាងវែងអន្លាយ រៀបរាប់អំពីទុក្ខលំបាកក្នុងការថត រឿង «រាជនីភូមគ្រឹះ» ជាមួយនឹងការតស៊ូ អត់ធ្មត់ អំណត់គ្រប់បែបយ៉ាងដើម្បីសម្រេច ការថតខ្សែភាពយន្តមួយនេះ។

យ៉ាងណាមិញ បន្ទាប់ពីបានអានសាររបស់លោក ណុប បាយ៉ារិទ្ធ រួចមក មហាជនជាច្រើន បានលាន់មាត់សរសើរដល់តួអង្គ និងក្រុមការងារផលិតរឿងភាគមួយនេះទាំងអស់ ព្រោះថាពួកគេបានខិតខំទាំងកម្លាំងកាយ កម្លាំងចិត្ត ដើម្បីឲ្យរឿងភាគមួយនេះ ចេញមកមានគុណភាព និងទទួលការគាំទ្រពីទស្សនិកជន។

គួរបញ្ជាក់ដែរថា បើផ្អែកតាមការComment ក្នុងបណ្តាញសង្គមបានឲ្យដឹងថា នៅពេលនេះ រឿង «រាជនីភូមិគ្រឹះ» បានថតចប់សព្វគ្រប់អស់ហើយ នៅចាំតែថ្ងៃចាក់បញ្ចាំងតែប៉ុណ្ណោះ។ ដូច្នេះហើយ មហាជន ក៏ដូចជាអ្នកគាំទ្រ ក៏កំពុងរង់ចាំយ៉ាងអន្ទះសារ ចង់ទស្សនារឿងភាគនេះ មិនតិចនាក់នោះដែរ៕

ទស្សនាឈុតក្រៅឆាករឿង «រាជនីភូមិគ្រឹះ» ខាងក្រោម៖ 

សារដែលលោក ណុប បាយ៉ារិទ្ធ បង្ហោះ
សារដែលលោក ណុប បាយ៉ារិទ្ធ បង្ហោះ
សកម្មភាពថតរឿង «រាជនីភូមិគ្រឹះ»
សកម្មភាពថតរឿង «រាជនីភូមិគ្រឹះ»
សកម្មភាពថតរឿង «រាជនីភូមិគ្រឹះ»
សកម្មភាពថតរឿង «រាជនីភូមិគ្រឹះ»
សកម្មភាពថតរឿង «រាជនីភូមិគ្រឹះ»
សកម្មភាពថតរឿង «រាជនីភូមិគ្រឹះ»
សកម្មភាពថតរឿង «រាជនីភូមិគ្រឹះ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ