ជប៉ុន៖ បើយើងនិយាយពីប្រទេសជប៉ុន អ្នកទាំងអស់គ្នាប្រាកដជាចាប់អារម្មណ៍ និង ស្គាល់មុខម្ហូបម្យ៉ាង ដែលពិតជាល្បីល្បាញពេញពិភពលោកនោះគឺ សូ៊ស៊ី (Sushi) ដែលវាគឺជាម្ហូបប្រចាំប្រទេសជប៉ុនផ្ទាល់តែម្តង។

រូបភាពតំណាង

ដោយសារសន្ទុះនៃការចូលចិត្តបរិភោគសូ៊ស៊ី (Sushi) មានការកើនឡើងគួរឱ្យកត់សម្គាល់  ក្រុមហ៊ុនជប៉ុនមួយដែលមានឈ្មោះថា “Open Meal” បានសម្រេចចិត្តបង្កើតជាម៉ាស៊ីនផលិតសូ៊ស៊ី (Sushi) 3D ពិត ដែលអ្នកទាំងអស់គ្នាអាចបរិភោគបាន។

សូមទស្សនាវីដេអូនៅខាងក្រោម៖

រូបភាពតំណាង
រូបភាពតំណាង

ក្រុមហ៊ុន Open Meal បានបង្ហាញពីគំនិតរបស់ខ្លួននៅឆ្នាំ២០១៨ នៅខាងត្បូងភាគនិរតីនៃទីក្រុងអូស្ទីន រដ្ឋតិចសាស់ ដែលបង្ហាញពីបច្ចេកវិទ្យា ម៉ាស៊ីនផលិតសូ៊ស៊ី (Sushi) 3D ដែលអាចបង្កើតនូវអ្វីដែលហៅថា "Sushi 8 Bit" ។  

រូបភាពតំណាង Sushi Teleportation

អ្វីដែលជាការបង្កើតថ្មីនេះ ត្រូវបានអ្នកបង្កើតម៉ាស៊ីនផលិតសូ៊ស៊ី (Sushi) 3D ថ្លែងនៅវេទិកាថា ពួកគេនឹងមានផែនការប្រកបដោយមហិច្ឆតា និងគំនិតថ្មីៗជាច្រើនទៀត ដែលអាចធ្វើឱ្យចរាចរណ៍ម្ហូបសូ៊ស៊ី (Sushi) នេះកាន់តែងាយស្រួលក្នុងការចែកចាយ ក៏ដូចជាដឹកជញ្ជូនទៅឱ្យអតិថិជនផងដែរ។

ពួកគេក៏បានបន្ថែមទៀតថា គោលគំនិតជាមូលដ្ឋាននៃការផលិតអាហារដែលបោះពុម្ពដោយម៉ាស៊ីន 3D មិនមែនជារឿងប្រលោមលោកទេ តែវាជាការពិត ដែលអ្នកច្នៃប្រឌិតជាច្រើនកំពុងធ្វើការ  រិះរកមធ្យោបាយយ៉ាងណា ដើម្បីផលិតបានអ្វីផ្សេងទៀតដូចជា ការ៉េម និងផ្លែឈើជាដើមដែលមានរសជាតិពិតៗតែម្តង។ ទោះជាយ៉ាងណាក៏ដោយ ម៉ាស៊ីនផលិតសូ៊ស៊ី (Sushi) ភាគច្រើនបានផលិតនូវគ្រឿងផ្សំសុទ្ធសាធ ដែលបន្ថែមរសជាតិអាហារបំប៉ននៅពេលត្រូវបានដំឡើង។

រូបភាពតំណាង

សម្រាប់ការច្នៃប្រឌិតសម្រាប់មេចុងភៅល្បីៗ ដែលមាននៅក្នុងក្រុមហ៊ុននេះគឺសុទ្ធសឹងតែមានជំនាញច្បាស់លាស់ក្នុងការធ្វើម្ហូបក៏ដូចជាដឹងពីរសជាតិ រូបរាង ពណ៌ និងគ្រឿងផ្សំផងដែរ។  ម្យ៉ាងវិញទៀតក្រុមហ៊ុន  Open Meal ក៏មានមេចុងភៅល្បីៗ ដែលអាចបង្កើតអាហារជាច្រើនទៀត ដែលអាចឱ្យអ្នកអាចសាកនូវមុខម្ហូបថ្មីៗតាមតម្រូវការបានទៀតផង។

ក្រុមហ៊ុនក៏បានសន្យាថានឹងបង្កើតនូវស៊ូស៊ី (sushi) ដែលមានគុណភាពខ្ពស់ និងការរចនាឡើងឱ្យបានល្អឥតខ្ចោះនៅប្រទេសជប៉ុន និង អូស្ទីនផងដែរ។ អ្នកឯកទេសនៅក្រុមហ៊ុន Open Meal ជឿជាក់លើគំនិតនេះ ដែលអាចឱ្យពួកគេអាចធ្វើការវាស់វែង និងដឹកជញ្ជូនដោយផ្ទាល់ទៅដល់ទីខ្ពស់ៗ ដូចជាយានអវកាសដែលនៅក្រៅភពផែនដី ដែលជារបកគំហើញថ្មីរបស់ប្រទេសជប៉ុន ដែលមិនគួរឱ្យជឿ។

ទោះបីជាយ៉ាងណាក៏ដោយក្រុមហ៊ុន Open Meal នៅតែជឿជាក់ថាពួកគេនឹងខំប្រឹងធ្វើយ៉ាងណាឱ្យបច្ចេកវិទ្យាថ្មីមួយនេះ កាន់តែទំនើបអស្ចារ្យ និងឈានទៅកាន់អ្វីដែលជាសមិទ្ធផលជោគជ័យនៅថ្ងៃខាងមុខទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]