បរទេស៖ តារាចម្រៀងវ័យ១៩ឆ្នាំលោក Shawn Mendes បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយរូបថតដែលលោកបានបង្ហោះនៅប្រព័ន្ធសង្គម Instagram។

កាលពីថ្ងៃអង្គារ កន្លងទៅនេះ តារាចម្រៀង Shawn Mendes ម្ចាស់បទ " In My Blood "បានធ្វើការបង្ហោះរូបភាព ដ៏ភ្ញាក់ផ្អើលមួយជាមួយនឹងតារាម៉ូដែល Hailey Baldwin ជាមួយនឹងរូបភាពមួយសន្លឹក ធ្វើឲ្យមហាជន កាន់តែមានការងឿងឆ្ងល់យ៉ាងខ្លាំង ហើយក៏ដូចជាកាន់តែមានភាពជឿជាក់ថា ទំនាក់ទំនងរវាងពួកគេពិតជាមានអ្វីពិសេសពិតប្រាកដមែន។ 

ជាការពិតណាស់ កន្លងមកមហាជនមានការសង្ស័យ ចំពោះទំនាក់ទំនងរវាងតារាទាំង២រូបនេះជាយូរមកហើយ ទោះបីជាតារាម៉ូដែលវ័យ២១ឆ្នាំ Hailey Baldwin បានធ្វើការបដិសេដថាមិនមាន ទំនាក់ទំនងជាមួយនរណាម្នាក់ក៏ដោយ។

ជាក់ស្ដែង កាលពីថ្មីៗនេះដែរ តារាទាំងពីរដួងនេះ ត្រូវបានគេឃើញឈរឱបគ្នាដូចជាគួស្នេហ៍នៅឯតំបន់ Toronto​ ជាពិសេសគេតែងតែឃើញអ្នកទាំងពីរចំនាយពេលជាមួយគ្នាជាញឹកញាប់។ ប៉ុន្តែតារាមួយគូនេះ ក៏នៅមិនទាន់ហ៊ានសារភាពអំពីទំនាក់ទំនងរបស់ពួកគេទេ។ 

យ៉ាងណាមិញ​ Hailey អតីតសង្សារ Justin Bieber រូបនេះ ក៏បានបញ្ជាក់ប្រាប់ សារព័ត៌មានបរទេសមួយថា កាលពីសប្ដាហ៍មុននេះដែរថា នាងមិនទាន់ព្រមទទួលយកនរណាម្នាក់ធ្វើជាគូស្នេហ៍នៅឡើយ​។ ដូច្នេះមហាជន ក៏ដួចជាបណ្ដាអ្នកគាំទ្ររបស់អ្នកពីរ មានតែរង់ចាំមើលបន្តទៀតហើយ៕ 

Hailey និង​ Shawn Mendes
Shawn Mendes
Hailey និង​ Shawn Mendes
Hailey និង​ Shawn Mendes
Hailey និង​ Justin bieber

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]