ភ្នំពេញ៖ ជិតកៀកដល់ថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្មែរយើងមែនទែនហើយ នៅតាមបណ្តាសាលារៀនរដ្ឋ និងឯកជនធំៗនានាក្នុងប្រទេសកម្ពុជាយើង ក៏បានប្រារព្ធធ្វើនូវពិធីសង្រ្កានឆ្នាំថ្មីតូចធំ ដើម្បីចូលរួមអបអរសាទរដល់ពិធីនេះ។

ជាក់ស្តែងនៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ ក៏បានរៀបចំនូវពិធីយ៉ាងអធិកអធម ដើម្បីស្វាគមន៍ឆ្នាំថ្មីប្រពៃណីជាតិ ដោយមានចូលរួមច្រៀងកម្សាន្តពីសំណាក់តារាប្រុសស្រីល្បីៗជាច្រើននាក់ ជាមួយនឹងសិស្សនៅទីនោះ យ៉ាងសប្បាយរីករាយផងដែរ។

ទន្ទឹមនឹងនេះ ក៏ឃើញមានវត្តមានរបស់តារាចម្រៀង និងអ្នកនិពន្ធវ័យក្មេង ថៃ អតិជាតិបុត្រ ចូលរូមនៅក្នុងកម្មវិធីសង្រ្កានឆ្នាំថ្មីនេះទៀតផង ព្រមទាំងបានផុសនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួនដូច្នេះថា៖

«អរគុណបងប្អូន ដែលបានទទួលយ៉ាងកក់ក្ដៅ វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ ជួបគ្នាឆ្នាំក្រោយណា៎»

ក្នុងនោះគេឃើញមានអ្នកគាំទ្រជាច្រើននាក់ បានដេញតាមសុំថតរូបភាពទុកជាអនុស្សាវរីយ៍ជាមួយនឹង ថៃ អតិជាតិបុត្រ ឡើងណែនណាប់តែម្តង ស្ទើរតែរកផ្លូវដើរគ្មាន មិនចាញ់តារាប្រុសស្រីល្បីៗផ្សេងៗនៅក្នុងស្រុកនោះទេ។

ពិតជាធម្មតាមែន នៅក្មេងវ័យត្រឹមតែ ១៥ ឈានចូល ១៦ ឆ្នាំសោះ តារាចម្រៀង ថៃ អតិជាតិបុត្រ មានអ្នកគាំទ្រស្រលាញ់ចូលចិត្តខ្លាំង និងមានប្រជាប្រិយភាពយ៉ាងនេះពេលចេញទៅក្រៅម្តងៗទៅហើយ ចុះទម្រាំពេលធំឡើងទៀតនោះ?

តោះមកទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖  

តារាចម្រៀង បុត្រ
តារាចម្រៀង បុត្រ
តារាចម្រៀង បុត្រ
តារាចម្រៀង បុត្រ
តារាចម្រៀង បុត្រ
សិក្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ
បុត្រ ឡើងច្រៀងនៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ
អ្នកគាំទ្រថតជាមួយ បុត្រ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថៃ អតិជាតិបុត្រ