ភ្នំពេញ៖ កាលពីយប់មិញនេះដែរ បុរសសង្ហា មុខមានមន្តស្នេហ៍ លោក Step ដែលជាតារាចម្រៀងប្រុសដ៏ល្បីឈ្មោះប្រចាំ ផលិតកម្ម រស្មីហង្សមាស បានធ្វើឲ្យទស្សនិកជន ជាពិសេស អ្នកលេងបណ្ដាញសង្គម មានការភ្ញាក់ផ្អើល មិនធម្មតាឡើយ។

ដោយក្នុងនោះ លោក បានបង្ហោះរូបភាព បង្ហាញពីទំនាក់ទំនង មិត្តភាពយ៉ាងស្និទ្ធស្នាល ជាមួយ ក្រមុំរូបស្រស់ សម្រស់បាន កញ្ញា ស្រីនិច ដែលជាតារាចម្រៀងស្រីវ័យក្មេង ប្រចាំផលិតកម្ម សាន់ដេ ថា «មិត្តចាស់ It's been a long time since we met each other. It's great catching up with an old friend»

សារមួយនេះ បានបញ្ជាក់ច្បាស់ថា លោកនិង ស្រីនិច ក្រៅពីជាមិត្តរួមអាជីពសិល្បៈ ពួកគេ ក៏ជាមិត្តចាស់ដែលមានការរាប់អានជាមួយគ្នា ជាច្រើនឆ្នាំ ប៉ុន្តែដោយសារ អ្នកទាំង២រវល់នឹងការងាររៀងៗខ្លួន  ទើបធ្វើឲ្យខកខាន មិនសូវបានទាក់ទងគ្នា បែបនេះ។

ហើយបើ Step មិនប្រាប់ប្រហែលជាគ្រប់គ្នា មិននឹកស្មានថា ពួកគេទាំង២ មានទំនាក់ទំនងស្និទ្ធស្នាលគ្នាខ្លាំង បែបនេះនោះទេ ជាពិសេស បើទោះជាតារាវ័យក្មេងទាំង២ រស់ក្រោមទ្រនំផ្សេងគ្នាក្ដី ក៏អ្នកទាំង២ នៅតែរក្សាមិត្តភាព ដែលមានជាច្រើនឆ្នាំកន្លងមកនេះដែរ ពិតជាគួរឲ្យសរសើរខ្លាំងណាស់ ៕

ស្រីនិច
ស្រីនិច
Step
Step
Step និង ស្រីនិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង