អេស្ប៉ាញ៖ ក្រុមខ្លាំង Barcelona បានលត់ក្រុមមកអីុតាលី Roma រហូតដល់ទៅ ៤-១ ក្នុងការប្រកួតវគ្គ ៨ក្រុមចុងក្រោយ ពានរង្វាន់ Champions League ជើងទី១ កាលពីយប់មិញនេះ។

ត្បិតកីឡាករឆ្នើម Lionel Messi មិនអាចរកគ្រាប់បាល់បានក៏ពិតមែន ប៉ុន្ដែក្រោមការដឹកនាំរបស់គ្រូបង្វឹក Ernesto Valverde ក្រុមដែលមានមូលដ្ឋានក្នុងរដ្ឋកាតាឡាន់ នេះអាចរកគ្រាប់បាល់បានដល់ទៅ ៤គ្រាប់ ធើ្វបានដោយការទាត់បញ្ចូលទីខ្លួនឯងដោយកីឡាកររបស់ Roma គឺ De Rossi នាទី៣៨ និង Manolas នាទី៥៥, គ្រាប់បាល់ទី៣ ដោយកីឡាករ Pique និង Suarez ជាអ្នកបង្រ្គប់គ្រាប់ទី៤ ខណៈ ១គ្រាប់សងវិញរបស់ក្រុមភ្ញៀវ ធើ្វបានដោយ Dzeko នាទី៨០។

ចប់ការប្រកួត Barcelona យកឈ្នះ Roma ក្នុងលទ្ធផល ៤-១ ក្នុងជើងទី១ ពានរង្វាន់ UEFA Champions League៕  

Barcelona 4-1 Roma
Barcelona 4-1 Roma
Barcelona 4-1 Roma
Barcelona 4-1 Roma
Barcelona 4-1 Roma
Barcelona 4-1 Roma

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]