ភ្នំពេញ៖ ពិធីការិនី ដែលតែងផ្ដល់ភាពសប្បាយរីករាយជូន ទស្សនិកជន កញ្ញា សុភ័ក្រ កុសុម៉ា កំពុងមានទីផ្សារខ្លាំង ក្នុងវិស័យសិល្បៈ មិនធម្មតានោះទេ។

មិនខុសពីតារាស្រីខាងលើ កញ្ញា ជីជី ក៏កំពុងគ្រងបានតំណែងជាពិធីការិនី កាន់កម្មវិធី ជាច្រើនក្នុងដៃ ជាមួយបទពិសោធន៍នៃការនិយាយ យ៉ាងពិរោះគួរឲ្យទាក់ទាញ។

ជាមួយគ្នានេះដែរ ពិធីការិនី សម្រស់បានទាំង២រូបនេះ នឹងត្រូវចាប់ដៃគូគ្នា ជាមួយ នាយព្រែក ដើម្បីដំណើរការកម្មវិធី កម្សាន្តក្នុងបុ៉ស្តិ៍ទូរទស្សន៍មួយ ។

ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុននេះ ខាងកម្មវិធី ក៏តម្រូវឲ្យតារាស្រីប្រុសទាំងនោះ តុបតែងខ្លួន ក្នុងសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ។

ជាក់ស្ដែង នៅពេល កញ្ញា ជីជី និង កញ្ញា សុភ័ក្រ កុសុម៉ា ស្លៀកពាក់ ហួលផាមួងខ្មែរបែបនេះ  ធ្វើឲ្យសម្រស់ ពួកគេ កាន់តែស្រស់ស្អាត លេចធ្លោខ្លាំងថែមមួយកម្រិតទៀត។

ជាពិសេសស្នាមញញឹមស្រស់ នៃសម្រស់តារាស្រីមួយគូនេះ ពិតជាមានភាពទាក់ទាញខ្លាំង មិនចាញ់គ្នា បើទោះបីជា សម្បុរខុសគ្នាបន្តិចក៏ដោយ៕

សុភ័ក្រ កុសុម៉ា និង ជីជី
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា និង ជីជី
សុភ័ក្រ កុសុម៉ា និង ជីជី
សុភ័ក្រ កុសុម៉ា និង ជីជី
សុភ័ក្រ កុសុម៉ា និង ជីជី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា