អង់គ្លេស៖ ក្រុមហង្សក្រហម Liverpool បានបើកទ្វារកីឡដ្ឋាន Anfield ស្វាគមន៍ក្រុមភ្ញៀវ Manchester City ក្នុងវគ្គ៨ក្រុមចុងក្រោយនៃក្របខណ្ឌ Champions League ដោយការប្រកួតបញ្ចប់ទៅក្នុងលទ្ធផល Liverpool ឈ្នះ Manchester City ៣ទល់០។

ចាប់ផ្តើមការប្រកួតមិនទាន់បានប៉ុន្មានផង កីឡាករឆ្នើម Mohamed Salah បានបំបែកពងមាន់ជួយឲ្យ Liverpool នាំមុខនៅនាទីទី១២ ខណៈរំលងបានប៉ុន្មាននាទីក្រោយ ខែ្សបម្រើ Alex Oxlade-Chamberlain ស៊ុតមួយជើងពីចំងាយ ជួយឲ្យ Liverpool រកបានមួយគ្រាប់ទៀត នៅនាទីទី២១។ 

លុះនាទីទី៣១  Sadio Mane បានតែតបញ្ចូលទីបន្ថែមមួយគ្រាប់ទៀតធ្វើឲ្យ ក្រុម Liverpool យកឈ្នះ ក្រុម Manchester City ក្នុងទឹកដីខ្លួនឯងដោយលទ្ធផល ៣ទល់០។

គួរឲ្យដឹងថា ក្រុម Liverpool មិនដែលភ្លាត់ស្នៀតចាញ់ក្នុងផ្ទះរបស់ខ្លួននៅឡើយទេ នៅពេលដែលពួកគេលេងក្នុងក្របខណ្ឌទ្វីបអ៊ឺរ៉ុប ដោយការចាញ់ចុងក្រោយបង្អស់របស់ Liverpool គឺនៅកាលពី៤ឆ្នាំមុន ដោយកាលនោះ ពួកគេបានចាញ់ក្រោមដៃ Real Madrid (កាលពីខែតុលា ឆ្នាំ២០១៤)៕

ខាងក្រោមនេះជាវីដេអូ Highlight នៃការប្រកួតកាលពីយប់មិញ៖ 

សកម្មភាពក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពក្នុងការប្រកួតកាលពីយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]