ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ យើងសង្កេតឃើញថា មានតារាចម្រៀងប្រុសស្រីជាច្រើនដួង កំពុងតែខិតខំប្រឹងប្រែងរិះរកនូវអ្វីដែលថ្មីៗ ដែលជាពិសេសនោះ គឺកំពុងតែប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ទៅលើក្បាច់រាំថ្មីៗប្លែកៗ ដើម្បីជាការទាក់ទាញដល់អ្នកគាំទ្របានរាំលេងសប្បាយ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងជិតឈានមកដល់ ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

យ៉ាងណាមិញ ក្នុងនោះគេចាប់អារម្មណ៍ឃើញថា ក្បាច់រាំដែលកំពុងតែមានការពេញនិយមខ្លាំង និងអាចនិយាយបានថា កំពុងតែជាប្រធានបទយ៉ាងគគុក ដែលមហាជនជជែកគ្នាច្រើនបំផុតនោះ គឺក្បាច់រាំទាក់ទងទៅនឹងសត្វ។

ជាការពិតណាស់ មានតារាចម្រៀងប្រុសស្រីជាច្រើនដួង បានលើកយកប្រភេទសត្វណាមួយ យកមកតែងនិពន្ធចេញជាអត្ថន័យបទចម្រៀង និងបំបែកចេញជាក្បាច់រាំ គួរឲ្យទាក់ទាញជាច្រើន។ ដោយក្នុងនោះមានតែបណ្តាល្មូន ដូចជាពស់ និងបណ្តាសត្វជើង២ជើង៤ ដូចជាសត្វកង្កែប មាន់ ទា សេះ និងសុនខ ជាដើមផងដែរ៕

ដូចនេះចង់ដឹងថា តារាចម្រៀងរូបណាខ្លះ ដែលមានក្បាច់រាំសត្វប្រចាំខ្លួន តាមដានខាងក្រោម៖

១. តារាចម្រៀងប្រចាំផលិតកម្ម ថោន កញ្ញា រ៉ាប៊ី ម្ចាស់បទ«មាន់ស្រែ» ល្បីកក្រើកដល់ប្រទេសថៃ និងឡាវ។ 

កញ្ញា រ៉ាប៊ី ម្ចាស់បទ«មាន់ស្រែ»

២. កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្ម ហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា មានចម្រៀងរាំក្បាច់សត្វប្រចាំខ្លួនដូចជាបទ៖

- «ក្បាច់កង្កែប»

-​ «សត្វពស់»

- «អាគីមិត្តខ្ញុំ»។

កំពូលតារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា
កំពូលតារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា
កំពូលតារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា

៣. តារាចម្រៀងប្រុសស្រីប្រចាំផលិតកម្មសាន់ដេ កញ្ញា យូរី និងលោក Bmoម្ចាស់បទ «ក្បាច់ទា» ដែលចេញកាលពីឆ្នាំ២០១៧។

តារាចម្រៀងប្រុសស្រីកញ្ញា យូរី និងលោក Bmo

៤. តារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស លោក ខេមរៈ សិរីមន្ត ម្ចាស់រាំក្បាច់សត្វដូចជាបទ៖ «ក្បាច់ពស់» និងបទ «រាំក្បាច់ក្ងោក»។

តារាចម្រៀង ខេមរៈ សិរីមន្ត
តារាចម្រៀង ខេមរៈ សិរីមន្ត

៥. តារាចម្រៀងប្រចាំផលិតកម្ម​សាន់ដេ លោក ជុំ លីណូ ទើបតែចេញក្បាច់រាំថ្មីក្តៅៗហ៊ុយ ចំណងជើងថា «រាំក្បាច់សេះ»។

តារាចម្រៀង លោក ជុំ លីណូ

៦. តារាចម្រៀងប្រុសស្រស់សង្ហាពន្លកថ្មី របស់ប្រចាំផលិតកម្ម ហង្សមាស សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សេរីវុឌ្ឍ ម្ចាស់បទ «ក្បាច់កង្កែប»។

តារាចម្រៀងប្រុសសង្ហាទាំង៣ សុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ និង សុវត្ថិ សេរីវុឌ្ឍ

៧. តារាចម្រៀងស្រីប្រចាំផលិតកម្មថោន កញ្ញា ស៊ូ ស៊ីរីកា ម្ចាស់បទ«ក្បាច់តុកកែ»៕

តារាចម្រៀងស្រីកញ្ញា ស៊ូ ស៊ីរីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ូ ស៊ីរីកា