ភាពភ្ញាក់ផ្អើល និងរន្ធត់កើតឡើង ដោយសារតែអ្នកគាំទ្រប្រុសម្នាក់ របស់ តារា ដែលជាសមាជិកនៃក្រុម 2NE1 បាននៅកៀកកិត នឹងតារាស្រីនេះជាខ្លាំង ក្នុងកម្មវិធីប្រគុំតន្ដ្រី កាលពីថ្ងៃទី ១ខែធ្នូ ឆ្នាំ ២០១២ នៅពហុកីឡាដ្ឋាន របស់សឹង្ហបុរី។

យ៉ាងណាមិញ តារា ដែលមានអាយុ ២៨ឆ្នាំ បានបង្កើតកម្មវិធីដ៏កក្រើក ដោយនាងបានអញ្ជើញ អ្នកគាំទ្ររបស់នាងដែលឈរនៅខាងក្រោម ឆាក ឲ្យឡើងមកកាន់វេទិកា។ នៅក្នុងនេះផងដែរ នាងបាន និយាយថា នាងនឹងផ្ដល់ស្នាមថើប ទៅកាន់អ្នកគាំទ្រនាងដែលជាបុរស សំណាងជាងគេនៅក្នុងយប់នេះ។ ស្ថិតនៅក្នុងសំពត់ខ្លី តារាចម្រៀងដ៏ល្បីរបស់កូរ៉េ បានអង្គុយពីលើភ្លៅបុរសនោះ និងបានថើបថ្ពាល់ ខាងស្ដាំរបស់បុរសនោះ។ យ៉ាងណាមិញ សម្លេងហ៊ោរ បានលឺពេញ ពហុកីឡាដ្ឋានរបស់សឹង្ហបុរី។

សម្រាប់អ្នកនាំពាក្យរបស់ ផលិតកម្ម Launch បាននិយាយថាល្បែងកម្សាន្ដនេះ ត្រូវបានរៀបចំទុកមុន មកហើយមិនមែនកើតឡើងភ្លាមៗនោះទេ។

តើប្រិយមិត្ដចង់ក្លាយជា អ្នកដែលមានសំណាងដូចជា បុរសសឹង្ហបុរី ដែរឬទេ?

 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]