ភ្នំពេញ៖ តារាចម្រៀងរ៉េបអេស៉្បាញសញ្ជាតិខ្មែរលោក ម៉ូរណូ ដែលត្រូវបាន ទស្សនិកជនជាច្រើន ជាពិសេសគឺយុវវ័យៗ ស្គាល់លោកតាមរយៈការរ៉េបជាភាសាអេស៉្បាញ បានយ៉ាងស្ទាត់ជំនាញនិង មានដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា នៅក្នុងបទ«ភ្លៀង» របស់តារាចម្រៀង លោក ហេង ពិទូ កាលពីអំឡុងចុងឆ្នាំ២០១៥ និងដើមឆ្នាំ២០១៧។

ប៉ុន្តែដោយសាតែ មានបញ្ហាសុខភាព តារារ៉េបរូបនេះក៏បានផ្អាកពីសិល្បៈមួយរយៈ រហូតមកដល់ចុងឆ្នាំ២០១៧នេះ តារារ៉េប ម៉ូរណូក៏បានមកវិញ ជាមួយនឹងបទចម្រៀង «វណ្ណៈស្នេហ៍» ដែលច្រៀងជាមួយនឹង បេក្ខភាព Cambodian Idol រដូវកាលទី៣ កញ្ញា ឈៀង សុវណ្ណារីផងដែរ។

តារារ៉េបលោ ម៉ូរណូ និងលោក​ហេង ពិទូ

មិនតែប៉ុណ្ណោះ រាល់បទចម្រៀងរបស់លោកភាគច្រើន មានការសហការធ្វើរួមគ្នាជាមួយនឹង តារារ៉េបល្បីៗដូចជាក្រុមរ៉េប «ខ្មែរមួយជីវិត»ជាដើម។ ជាក់ស្តែង ក៏ដូចជាមួយរយៈចុងក្រោយនេះ លោក ម៉ូរណូ បានសហការគ្នាជាមួយនឹង តារារ៉េបបរទេសលោក ឌូស្សស្មេ បញ្ចេញនូវបទចម្រៀងថ្មីរបស់ខ្លួនចំណងជើងថា «ទីក្រុងភ្នំពេញ» ដោយអត្ថន័យបានច្រៀងរៀបរាប់សរសើរពីសម្រស់ ទីក្រុងភ្នំពេញ យ៉ាងគួរឲ្យជក់ចិត្តដិតអារម្មណ៍ថែមទៀតផង។

តារារ៉េបលោ ម៉ូរណូ និងតារារ៉េបបរទេសលោក ឌូស្សស្មេ

គួរឲ្យដឹងផងដែរ បទចម្រៀងមួយបទនេះ បានបង្កើតឡើងដោយ លោក ម៉ូរណូ និងលោក ឌូស្សស្មេ ដោយផ្ទាល់ ពោលគឺលោកម៉ូរណូ ជាអ្នកផ្តួចផ្តើមគំនិតនិងសរសេរទំនុកច្រៀង ជាភាសាខ្មែរ រីឯលោក ឌូស្សស្មេ គឺជាអ្នកនិពន្ធបទភ្លេង និងសរសេរទំនុកច្រៀង ជាភាសាបារាំងផងដែរ។

ក្នុងនោះដែរ លោកបាននិយាយប្រាប់ខ្មែរឡូតថា ចំពោះមូលហេតុ ដែលលោកមានគំនិតនិពន្ធបទចម្រៀងបែបឡើង ដោយសារតែកន្លងមក លោកធ្លាប់តែឃើញតារាចម្រៀងនិងតារារ៉េបជនជាតិខ្មែរ ច្រៀងរៀបរាប់ពីសម្រស់ទីកន្លែងនានានៅក្នុងប្រទេសខ្មែរ ប៉ុន្តែមិនទាន់មានជនជាតិបរទេសណា ធ្លាប់ច្រៀងសរសើរពីស្រុកខ្មែរបែបនេះនៅឡើយនោះទេ។​ ដោយហេតុនេះ ទើបលោកចង់រកអ្វីដែលថ្មីៗ ពោលគឺមានទាំងខ្មែរនិងបរទេសច្រៀងរ៉េបពីអារម្មណ៍ពិតរបស់ខ្លួន ចំពោះសម្រស់ទីក្រុងភ្នំពេញ និងចង់ឲ្យគ្រប់គ្នា ដឹងថា សូម្បីតែជនជាតិបរទេស ក៏សរសើរពីសម្រស់ទីក្រុងភ្នំពេញរបស់យើងផងដែរ៕

តារារ៉េបលោ ម៉ូរណូ
តារារ៉េបលោ ម៉ូរណូ និងតារារ៉េបបរទេសលោក ឌូស្សស្មេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]