ភ្នំពេញ៖ បច្ចុប្បន្ននេះ មហាជនមួយចំនួន កំពុងតែមានចាប់អារម្មណ៍ទៅរឿងរបស់បរទេសច្រើន ហើយជាពិសេសនោះ គឺរឿងរបស់ប្រទេសជិតខាងផ្ទាល់តែម្តង។ ក្នុងនោះដែរ មូលហេតុដែលធ្វើឲ្យមហាជន ភាគច្រើនងប់ងល់នឹងខ្សែភាពយន្តរបស់ បរទេស ក៏ព្រោះតែភាពយន្តទាំងនោះ តែងតែមានបច្ចេកទេសនៃការថតល្អៗ សម្តែងសម តួស្អាតៗ ហើយជាពិសេសនោះ គឺពួកគេមានសាច់រឿង គួរឲ្យជក់ចិត្ត។

យ៉ាងណាមិញ ស្របពេលដែលមហាជនមួយចំនួន កំពុងតែសម្រុកគាំទ្ររឿងរបស់ប្រទេសដទៃ ស្រាប់តែអ្នកទាំងនោះបែរជាភ្លេច គាំទ្ររឿងរបស់ប្រទេសខ្លួនទៅវិញ។

ជាក់ស្តែង នៅពេលនេះខ្សែភាពយន្តរបស់ខ្មែរយើង ក៏មានបច្ចេកទេសថតល្អៗ មិនចាញ់គេប៉ុន្មាននោះដែរ ដោយទាំងនេះ ផ្អែកលើគណនីហ្វេសប៊ុក របស់អ្នកដឹកនាំរឿងដ៏ល្បីឈ្មោះ លោក ហ្វៃ សំអាង  និងក្រុមការងារផ្សេងៗទៀត បានបង្ហោះរូបថតសកម្មភាព ឈុតក្រៅឆាក រឿងបែបបុរាណខ្មែរ ដែលបង្ហាញពីទីតាំង ការរៀបចំប្លង់ និងសម្លៀកបំពាក់ស្អាតៗ គួរឲ្យចង់ទស្សនាផងដែរ។

យ៉ាងណាក៏ដោយ ទាំងនេះបានបង្ហាញឲ្យឃើញថា នៅពេលនេះខ្សែភាពយន្តរបស់ខ្មែរយើង កំពុងតែរីកចម្រើនខ្លាំង ទាំងបច្ចេកទេស ប្លង់ថត ដូច្នេះហើយ នាពេលខាងមុខ ខ្សែភាពយន្តខ្មែរប្រាកដជាមានលំនឹង និងមានគុណភាពមិនចាញ់ប្រទេសជិតខាងប៉ុន្មានទេ៕

ទស្សនារូបភាពឈុតក្រៅឆាកខាងក្រោម៖ 

ឈតក្រៅឆាកថតរឿងបែបបុរាណរបស់ខ្មែរ
ឈតក្រៅឆាកថតរឿងបែបបុរាណរបស់ខ្មែរ
ឈតក្រៅឆាកថតរឿងបែបបុរាណរបស់ខ្មែរ
ឈតក្រៅឆាកថតរឿងបែបបុរាណរបស់ខ្មែរ
ឈតក្រៅឆាកថតរឿងបែបបុរាណរបស់ខ្មែរ
ឈតក្រៅឆាកថតរឿងបែបបុរាណរបស់ខ្មែរ
សកម្មភាពថតរឿង នៅស្រែចម្ការ
សកម្មភាពថតរឿង នៅស្រែចម្ការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា