ភ្នំពេញ៖ តារាចម្រៀងកុងត្រាវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស កុមារា ពេជ្រ ថៃ ពីមួយថ្ងៃទៅមួយថ្ងៃប្អូនកាន់តែ ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ ហើយមិនត្រឹមតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ ថៃ កាន់តែទទួលបានការចាប់អារម្មណ៍បន្ថែម បន្ទាប់ពីបានចេញបទចម្រៀង «រាំមួយៗ» ជាមួយកំពូលតារាចម្រៀងអ្នកនាង ពេជ្រ សោភា។

ដោយឡែក ប្រិយមិត្តដែលជាអ្នកគាំទ្រ ច្បាស់ជាជ្រាបហើយថា កុមារា ពេជ្រ ថៃ នៅពេលឡើងឆាកម្តងៗ ប្អូនតែងតែចេះនិយាយកំប្លែងៗ មិនចេះរីងស្ងួត ដែលធ្វើឲ្យមហាជន ទប់សំណើចមិនបាននោះទេ គ្រប់ពេលដែល ពេជ្រ ថៃ ឡើងឆាកម្តងៗ។

យ៉ាងណាមិញ បើងាកមកមើល សកម្មភាពក្រៅឆាករបស់តារាចម្រៀងមាឌល្អិតរូបនេះវិញ ទើបធ្វើឲ្យមហាជនជាច្រើនកាន់តែភ្ញាក់ផ្អើលថា ពេជ្រ ថៃ ប្អូនមិនត្រឹមតែ​លេងសើចខ្លាំងនៅលើឆាកនោះទេ សូម្បីតែនៅក្រៅឆាកក៏ថៃ ពូកែកូរមិនណយនោះដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ