បច្ចុប្បន្នមានស្រ្តីជាច្រើន បានជួបប្រទះនិង បញ្ហាមុខមុនជាំ ដោយមិនដឹងខ្លួន ព្រោះមិនបាន គិតរកនូវវិធី ដើម្បីទប់ស្កាត់កុំឲ្យ ឈានទៅរកបញ្ហា ទាំងនេះនៅឡើយទេ។
ថ្ងៃនេះយើងសូមលើកយក នូវវិធីសាស្រ្តដើម្បីថែរក្សា ស្បែកមុខឲ្យស្រស់ស្អាត ក្មេងជាងវ័យ និងទប់ស្កាត់នូវភាព ជ្រៀវជ្រួញ ដោយលើកយក៤ចំណុច មានដូចតទៅ៖
១.ម្ហូបអាហារៈ ជ្រើសរើសការញ៉ាំ អាហារដែលមាន វីតាមីននឹងប្រូតេអ៊ីនខ្ពស់ ដូចជា បន្លែ ផ្លែឈើ និងសាច់ ប៉ុន្តែសូមជៀសវាង ការញ៉ាំនៅសាច់ និងម្ហូបណាដែលមាន ជាតិខ្លាញ់ច្រើនពេក ព្រោះវាក៏អាចធ្វើឲ្យ មុខយើងឡើងមុនផងដែរ។
២.ផលិតផលៈ ជ្រើសរើសការប្រើ នូវផលិតផលគ្រឿង សំអាងដែលមាន ក្បួនខ្នាត់ត្រឹមត្រូវ មានដូចជាសាប៊ូលាងមុខ ក្រេមលាបការពារ កំដៅថ្ងៃលើផ្ទៃមុខ ប្រើនៅទឹកជូតសំអាតមុខ ក៏ដូចជាម៉ាស់បិទមុខ និងក្រេមលាបមុខសំរាប់ មុនពេលចូលគេងផងដែរ ធ្វើឲ្យស្បែកមុខ មានសំនើម ចំពោះម្សៅផាត់វិញ ត្រូវប្រើនៅសេរ៉ូមលាប មុខនិងម្សៅទ្រនាប់បន្ថែម ព្រោះដើម្បីកុំឲ្យសាច់ម្សៅផាត់ ជ្រាបចូលរន្ធញើស ធ្វើឲ្យមានភាពជ្រៀវជ្រួញ និងឡើងអាចម៍រយ ថែមទៀតផង។
៣.ធម្មជាតិៈ យើងអាចជ្រើសយកដូចជា ទឹកឃ្មុំ ត្រសក ចេក ខ្លាញ់ត្រី និង ប្រេង Olive មកលាបលើមុខនិងមកបិទ លើមុខក៏ជួយឲ្យ ផ្ទៃមុខមានសំនើមល្អដែរ។
៤.ម៉ាស្សាៈ ប្រសិនបើយើងជ្រើសរើស ការទៅមជ្ឈមណ្ឌល ថែរក្សាសម្ផស្ស ដើម្បីធ្វើការម៉ាស្សា ផ្ទៃមុខនោះគឺកាន់តែធ្វើ ឲ្យស្បែកមុខកាន់ តែស្រស់ស្អាតនិង ក្មេងជាងវ័យ បន្ថែមមួយកំរិតទៀត។
ប្រសិនជាប្រិយមិត្ត ចង់បាននូវស្បែកមុខ ដ៏ស្រស់ស្អាត ក្មេងជាងវ័យ និងទប់ស្កាត់មុខមុនជាំ នឹងជ្រៀវជ្រួញ សូមជ្រើសយកវិធីសាស្រ្ត ខាងលើមកអនុវត្ត ចុះជឿជាក់ថានិង បានលទ្ធផលល្អ។
តើប្រិយមិត្តណាខ្លះ ដែលជួបប្រទះនៅបញ្ហា មុខមុនជាំនិងមានភាព ជ្រៀវជ្រួញ?
នៅមានវគ្គបន្ត៖
កែសម្រួលដោយ កញ្ញា
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]