អ៊ីតាលី៖ ក្រុមអធិរាជស Real Madrid មានសង្ឃឹមច្រើន ក្នុងការឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Champions League ក្រោយលុតក្រុមសេះបង្គង់ Juventus ជើងទី១ ដល់ផ្ទះ ក្នុងលទ្ធផល ៣-០។ 

Ronaldo

ខែ្សប្រយុទ្ធឆ្នើម Cristiano Ronaldo បានស៊ុតបញ្ចូលទី ២គ្រាប់ ដែលក្នុងនោះមាន ១គ្រាប់ ជាគ្រាប់ដ៏អស្ចារ្យ គឺហក់កាប់ពីក្រោយបញ្ចូលទី រហូតដល់ថ្នាក់ប្រិយមិត្ដរបស់ក្រុមម្ចាស់ផ្ទះ Juventus ទះដៃអបអរសាទរថែមទៀតផង។

ក្រោយបញ្ចប់ការប្រកួត Ronaldo បាននិយាយអំពីគ្រាប់បាល់ដ៏អស្ចារ្យមួយនេះថា៖

«វាគឺជាគ្រាប់ដ៏អស្ចារ្យ! តើខ្ញុំគួរតែនិយាយអ្វីទៅ? វាពិតជាអស្ចារ្យខ្លាំងមែនទែន។ ខ្ញុំសូមអរគុណដល់អ្នកគាំទ្រ Juventus ដែលពួកគេបានធើ្វរឿង ដែលខ្ញុំមិនដែលជួបពីមុន ក្នុងអាជីពមួយនេះ» ៕
Ronaldo
Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]