អង់គ្លេស៖ មហាជនជាច្រើន កំពុងតែរង់ចាំយ៉ាងអន្ទះសា សម្រាប់ការប្រកួតដ៏ធំមួយរវាងក្រុមជើងខ្លាំង Manchester City និងក្រុមហង្សក្រហម Liverpool ក្នុងព្រឹត្តិការណ៍ Champions League ដែលនឹងធ្វើឡើងនៅរាត្រីនេះ នាវេលាម៉ោង ១និង៤៥នាទីរំលងអធ្រាត្រ។

យ៉ាងណាមិញ គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola បានបង្ហើបពីដំណឹងអាក្រក់មួយ កាលពីប៉ុន្មានថ្ងៃមុននេះថា កីឡាករ Sergio Aguero នឹងខកខានសម្រាប់ការប្រកួតជើងទី១ នៃវគ្គ ១/៤ ផ្តាច់ព្រ័ត្រជាមួយក្រុម Liverpool ដោយសារតែ បញ្ហារបួស។

កីឡាករអន្តរជាតិអាហ្សង់ទីន បានរងរបួសជង្គង់ ក្នុងពេលធ្វើការហ្វឹកហាត់កាលពីដើមខែមុន ពេលដែលក្រុមជម្រើសជាតិរបស់ខ្លួន ធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំ។

លោក Guardiola បានបង្ហើបថា Sergio Aguero នៅសម្រាកព្យាបាលរបួស ក្នុងទីក្រុង Manchester បន្ទាប់ពីរងរបួសហើយ។

ដោយឡែក គ្រូបង្វឹកអេស្ប៉ាញរូបនេះ ក៏បានប្រាប់ដំណឹងល្អមួយដែរថា Aguero អាចវិលត្រលប់មកលេងវិញ ក្នុងពេលប្រកួតជាមួយក្រុម Manchester United នាថ្ងៃសៅរ៍សប្តាហ៍នេះផងដែរ ៕ 

កីឡាករ Sergio Aguero
លោក Pep Guardiola
កីឡាករ Sergio Aguero

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]