អេស្ប៉ាញ៖ ខ្សែការពារស្លាបរបស់ក្រុម Barcelona កីឡាករ Jordi Alba បានសរសើរអំពីសមត្ថភាពរបស់មិត្តរួមក្រុម Lionel Messi ថា ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន រូបនេះអាចផ្លាស់ប្តូរសភាពការណ៍ ក្នុងការប្រកួតបានទាំងអស់។

កីឡាករ Jordi Alba បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានមួយថា នៅពេលដែលកីឡាករ Lionel Messi មានវត្តមាននៅក្នុងការប្រកួត នោះក្រុម Barcelona នឹងមានសង្ឃឹមឈ្នះច្រើន ដោយសារតែ Messi មានសមត្ថភាពផ្លាស់ប្តូរទម្រង់លេងរបស់ក្រុមទាំងមូល ដែលគ្មានកីឡាករណាអាចធ្វើបាន។ 

Alba បានបន្តថា Messi គឺជាកីឡាករម្នាក់ដែលក្រុម Barcelona មិនអាចខ្វះបាន ហើយពាក្យចចាមអារ៉ាមដែលលេចឡើងថា Messi នឹងអាចចាកចេញពីទឹកដី Camp Nou នោះ គឺវាមិនទំនងទាល់តែសោះ។ 

ទោះបីជាយ៉ាងណា កីឡាករ Jordi Alba ក៏បានបញ្ជាក់ដែរថា ក្រុម Barcelona មិនមែនតែងតែពឹងផ្អែកទៅលើកីឡាករ Messi រហូតទេ ព្រោះនៅក្នុងក្រុមនេះ ក៏មានកីឡាករល្អៗរួមមាន Sergio Busquets, Luis Suarez នឹង Samuel Umtiti ជាដើម ដែលអាចជួយឲ្យ Barcelona ឈ្នះបាន ទោះបីជាកីឡាករ Messi អវត្តមានក៏ដោយ។ 

កីឡាករ Alba និង កីឡាករ Messi

គួរបញ្ជាក់ថា ក្រុម Barcelona នឹងបើកទ្វារកីឡដ្ឋាន Camp Nou ស្វាគមន៍ក្រុម AS Roma នៅយប់នេះវេលាម៉ោង ១៖៤៥នាទី ទៀបភ្លឺ៕

កីឡាករ Umtiti និង កីឡាករ Busquets
ជំនួបរវាង Barcelona និង AS Roma កាលពីលើមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]