អាមេរិក៖ ការអង្គុយរង់ចាំភ្លើងសញ្ញាចរាចរណ៍ក្នុងរថយន្ត គឺវាពិតជាមានភាពស្មុគស្មាញ និងតប់ប្រមល់ក្នុងអារម្មណ៍សម្រាប់អ្នកបើកបរគ្រប់ៗគ្នា។ 

យ៉ាងណាមិញ​ កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានរកឃើញនូវបច្ចេកវិទ្យាថ្មីមួយ ដែលអាចឱ្យអ្នកបើកបររថយន្តប្រភេទ Audi ទាំងអស់ ដឹងអំពីរយៈពេលនៃការរង់ចាំភ្លើងសញ្ញាចរាចរណ៍ដោយមិនចាំបាច់ពិបាកទៀតទេ។  

ដោយសារបញ្ហានេះហើយ ដែលបណ្តាលឱ្យក្រុមហ៊ុនរថយន្ត Audi បានសម្រេចចិត្តស្វែងរកបច្ចេកវិទ្យាថ្មី ដែលត្រូវបានបំពាក់ដោយប្រព័ន្ធព័ត៌មានភ្លើងចរាចរណ៍ ដែលបង្ហាញពីរយៈពេលដែលរថយន្តត្រូវឈប់ភ្លើងក្រហម។

រូបតំណាង

ប្រព័ន្ធនេះត្រូវបានគេហៅថា Vehicle-to-infrastructure (v21) ដែលត្រូវបានគេប្រើប្រាស់ជាមួយប្រព័ន្ធ 4G របស់រថយន្ត Audi ហើយតភ្ជាប់ទៅនឹងប្រព័ន្ធរបស់កន្លែងគ្រប់គ្រងភ្លើងសញ្ញាចរាចរណ៍ ដើម្បីទទួលបានដំណឹងដែលអាចជួយប្រព័ន្ធ V21 នេះកាន់តែមានប្រសិទ្ធភាព។ សូមទស្សនាវីដេអូនៅខាងក្រោម៖ 

តាមការលើកឡើងរបស់អភិបាលក្រុង Washington DC លោក Muriel Bowser បានឱ្យដឹងថា៖​

“គំនិតផ្តួចផ្តើមរបស់គាត់ដែលសហការជាមួយក្រុមហ៊ុន Audi គឺចង់ឱ្យមានការច្នៃប្រឌិតថ្មីដែលមានសារៈសំខាន់សម្រាប់យើង និងដើម្បីលើកកម្ពស់គោលដៅសុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតសូន្យ ។ ម្យ៉ាងវិញទៀតវាក៏នឹងជួយទីក្រុងនេះដើម្បីកំណត់ទីតាំងល្អ និងសុវត្ថិភាពសម្រាប់ការកែលម្អចរាចរណ៍ផងដែរ”។  

ទោះជាយ៉ាងនេះក្តី ប្រព័ន្ធ v21 គឺអាចដំណើរការបានតែនៅក្នុងទីក្រុងមួយចំនួនរបស់សហរដ្ឋអាមេរិក ដូចជា Washington DC, Dallas, Denver, Houston, and Palo Alto បានតែប៉ុណ្ណោះ មិនទាន់អាចឱ្យដាក់ដំណើរការជាលក្ខណៈធំទូលំទូលាយនៅឡើយទេ តែយ៉ាងណាក៏ដោយ ក្រុមហ៊ុន Audi ក៏មានបច្ចេកវិទ្យាថ្មីផ្ទាល់ខ្លួន ដែលអាចទុកថាជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយផ្នែកផងដែរ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]