ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី៦ មេសា ខាងមុខនេះ Peypey Dy ជាមួយក្រុមការងារប៉ូបូ នឹងចុះចែកទឹកដោះគោជូរប៉ូបូដោយឥតគិតថ្លៃនៅផ្សាររាត្រី ចាប់ពីម៉ោង ៣ រសៀល ដល់ម៉ោង ៧ ល្ងាច។

សកម្មភាពចែកទឹកដោះគោជូរប៉ូបូកន្លងមក

Peypey Dy ត្រូវបានគេទទួលស្គាល់ថាជាតារាមួយដ៏ល្បី លើបណ្តាញសង្គមហ្វេសប៊ុកក្នុងប្រទេសកម្ពុជា។ គាត់បានបង្ហាញចំណាប់អារម្មណ៍ថា៖

«តាមពិតទៅ ខ្ញុំចូលចិត្តចូលរួមយុទ្ធនាការកម្សាន្ត និងសប្បាយរីករាយ ហើយការចុះចែកទឹកដោះគោជូរប៉ូបូជាមួយក្រុមការងារប៉ូបូ គឺជាឱកាសដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ ក្នុងការណែនាំទឹកដោះគោជូរប៉ូបូ ដែលផលិតពីទឹកដោះគោ និងផ្លែឈើស្រស់ ដល់ប្រជាជនកម្ពុជាយើង»។
សកម្មភាពចែកទឹកដោះគោជូរប៉ូបូកន្លងមក

ប៉ូបូបានធ្វើយុទ្ធនាការនេះ នៅតាមបឋមសិក្សា ផ្សារ និងផ្សារទំនើបមួយចំនួននៅក្នុងទីក្រុងភ្នំពេញ ហើយនឹងធ្វើការចុះចែកនៅតាមបណ្តាខេត្ត-ក្រុង ទូទាំងប្រទេសនាថ្ងៃមុខផងដែរ។

សកម្មភាពចែកទឹកដោះគោជូរប៉ូបូកន្លងមក

លើសពីនេះទៅទៀត នៅពេលលោកអ្នកទិញទឹកដោះគោជូរប៉ូបូ កុំភ្លេចឆែកមើកគម្របកំប៉ុងដើម្បីមានឱកាសឈ្នះរង្វាន់ពិសេសៗដូចជា ម៉ូតូ Honda , រថយន្ត Mazada BT-50 ស៊េរី ២០១៨, ម៉ូតូ Honda Zoomer X, សាច់ប្រាក់ជាច្រើនទៀត។

សកម្មភាពចែកទឹកដោះគោជូរប៉ូបូកន្លងមក

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ផេក Honlyfood លើបណ្តាញសង្គមហ្វេសប៊ុក ឬទំនាក់ទំនងទៅកាន់លេខ 024 630 6666 or 097 523 6666 ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Peypey Dy