អង់គ្លេស៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspur មានគម្រោងផ្តល់កុងត្រាថ្មី ឲ្យគ្រូបង្វឹក លោក Mauricio Pochettino ព្រមទាំងធ្វើការតម្លើងប្រាក់ឈ្នួលច្រើនជាងមុន រហូតជាង ៤លានដុល្លារអាមេរិក ក្នុងមួយឆ្នាំទៀតផង។

ការធ្វើបែបនេះ គឺដើម្បីទប់ស្កាត់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន រូបនេះ ពីការចែចង់ពីសំណាក់ក្លិបធំៗមួយចំនួន រួមមាន ក្លិប Paris Saint-Germain ជាដើម។

សារព័ត៌មានមួយចំនួនបានឲ្យដឹងថា ក្លិបដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៏ មួយនេះ មានសុទិដ្ឋិនិយមថា លោក Pochettino នឹងយល់ព្រមទទួលយកការចុះកិច្ចសន្យាថ្មី ដែលនឹងផ្តល់ប្រាក់ឈ្នួលប្រមាណជា ១២លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ជាមួយគ្នានេះដែរ សារព័ត៌មាន The Daily Telegraph ក៏បានឲ្យដឹងដែរថា Spurs មានបំណងចង់ឱ្យ Pochettino ក្លាយជាគ្រូបង្វឹក ដែលទទួលបានប្រាក់បៀវត្សរ៍ច្រើនបំផុត នៅក្នុងក្របខ័ណ្ឌ Premier League ផងដែរ ឲ្យតែគ្រូបង្វឹករូបនេះ យល់ព្រមដឹកនាំក្លិបមាន់ខ្នាយមាសជាបន្តទៀត ៕ 

លោក Mauricio Pochettino
លោក Mauricio Pochettino
លោក Mauricio Pochettino

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]