ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាដឹងហើយថាកាលពីថ្មីៗនេះ មានការចែកចាយរូបភាពម៉ូតសម្លៀកបំពាក់របស់តារាពហុជំនាញ អ្នកនាងទូច ស្រីល័ក្ខ ដែលនាងបានយកក្រណាត់សារ៉ុង មកកែច្នៃទៅជាម៉ូតសម្លៀកបំពាក់មួយយ៉ាងស្រស់ស្អាត។

ការដែលធ្វើបែបនេះ អ្នកនាងបាននិយាយថា ចង់លើកស្ទួយនូវផលិតផលរបស់ខ្មែរ តែពេលនេះស្រាប់តែនាងមានគំនិតថា ត្រៀមនឹងចង់បើកហាងតូចមួយដែលផលិតនូវផលិតផលបែបខ្មែរ ដូចជាសម្លៀកបំពាក់ដែលច្នៃពីក្រណាត់សារ៉ុងនេះ។

នៅក្នុងនោះដែរ នាងបានលើកឡើងថា៖«ពេលខ្លះយើងគួរតែរកអីខ្លះមកកែច្នៃដើម្បីធ្វើឲ្យជីវិតយើងមានសេចក្តីសុខខ្លះទើបធ្វើឲ្យជីវិតមានន័យ នេះជាការច្នៃប្រឌិតរបស់ខ្ញុំដោយយកក្រណាត់សារ៉ុងមកច្នៃធ្វើរ៉ូប ឬក៏អាវពាក់ដូចជាយកមកធ្វើស្រោមខ្នើយជាដើម នេះជាការលើកស្ទួយផលិតផលខ្មែររបស់យើងឲ្យមានទីផ្សារបន្ថែមទៀត សារុងទូច ស្រីល័ក្ខ បើមានការគាំទ្រពីបងប្អូន និងបន្តធ្វើរ៉ូបក៏ដូចជាបើកកូនហាងមួយតូចសំរាប់លក់សំលៀកបំពាក់ធ្វើពីក្រណាត់សារុង»។

ស្របពេលជាមួយគ្នានេះដែរ អ្នកគាំទ្រមួយចំនួនពិតជាពេញចិត្តខ្លាំងមែនទែន ជាមួយនឹងគំនិតច្នៃប្រឌិតរបស់នាង ដែលគិតគូរពីរឿងមួយនេះ៕

ទស្សនារូបភាពខាងក្រោមនេះ៖ 

សម្លៀកបំពាក់របស់ទូច ស្រីល័ក្ខ ដែលច្នៃពីសារុ៉ង
សម្លៀកបំពាក់របស់ទូច ស្រីល័ក្ខ ដែលច្នៃពីសារុ៉ង
សម្លៀកបំពាក់របស់ទូច ស្រីល័ក្ខ ដែលច្នៃពីសារុ៉ង
សម្លៀកបំពាក់របស់ទូច ស្រីល័ក្ខ ដែលច្នៃពីសារុ៉ង
សម្លៀកបំពាក់របស់ទូច ស្រីល័ក្ខ ដែលច្នៃពីសារុ៉ង
របស់របរដែលទូច ស្រីល័ក្ខ ច្នៃពីសារុ៉ង
សម្លៀកបំពាក់របស់ទូច ស្រីល័ក្ខ ដែលច្នៃពីសារុ៉ង
សម្លៀកបំពាក់របស់ទូច ស្រីល័ក្ខ ដែលច្នៃពីសារុ៉ង
សម្លៀកបំពាក់របស់ទូច ស្រីល័ក្ខ ដែលច្នៃពីសារុ៉ង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ