ភ្នំពេញ៖ ក្រោយស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែកន្លងមក ម្សិលមិញនេះ តារាចម្រៀង Original Song ក្រុមក្មេងខ្មែរ បានចេញនូវបទចម្រៀងដ៏ថ្មីមួយបទ ដែលមានចំណងជើងថា «កំលោះទាំង៣» ដើម្បីត្រៀមអបអរសាទរដល់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរយើងនាពេលខាងមុខ។

ស្របពេលជាមួយគ្នានេះដែរ បទកំលោះទាំង៣ ក៏បាននាំអារម្មណ៍អ្នកទស្សនាទៅដល់ស្រុកស្រែឯណោះ ដោយបានថត MV ថ្មីមួយនេះ បង្ហាញពីទិដ្ឋភាពស្រុកស្រែចម្ការយ៉ាងស្រស់ស្អាត និងតាមបែបសាមញ្ញៗ។

ជាក់ស្តែង គេឃើញនៅក្នុងបទចម្រៀងមួយបទនេះ បានថតពីទេសភាពនៅស្រែចម្ការ មានបឹងឈូក ដែលសុទ្ធតែផ្ការីក គួរជាទីពេញចិត្តខ្លាំងណាស់។

ឃើញទេសភាពធម្មជាតិស្រស់ស្អាតបែបនេះ ធ្វើឱ្យគេរីករាយនៅក្នុងចិត្តយ៉ាងខ្លាំងមែនទែន នឹកដល់រដូវកាលចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។

ហើយបទចម្រៀងដែលបានបកស្រាយឡើងដោយ ក្រុមក្មេងខ្មែរ មួយបទនេះពិតជាធ្វើកក្រើកអ្នកគាំទ្រជាថ្មីម្តងទៀត បន្ទាប់ពីបទចម្រៀងបុណ្យភូមិ ព្រោះត្រឹមរយៈពេលខ្លីសោះមិនទាន់បាន១ថ្ងៃផង មានចំនួនអ្នកចូលទស្សនាខ្ទង់សែននាក់ទៅហើយ៕

តោះចង់ដឹងថា MV ស្វាគមន៍បុណ្យចូលឆ្នាំថ្មីរបស់ក្រុមក្មេងខ្មែរឆ្នាំនេះ មានអ្វីប្លែកខ្លះនោះ មកទស្សនាវីដេអូចម្រៀងដូចខាងក្រោម៖ 

បទ កំលោះទាំង​៣
បទ កំលោះទាំង​៣
បទ កំលោះទាំង​៣
ទេសភាពស្រុកស្រែក្នុងបទ កំលោះទាំង​៣
ទេសភាពស្រុកស្រែក្នុងបទ កំលោះទាំង​៣
ក្រុមចម្រៀងក្មេងខ្មែរ
ក្រុមចម្រៀងក្មេងខ្មែរ
ក្រុមចម្រៀងក្មេងខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា សុជាតិ