អេស្ប៉ាញ៖ ក្រុម Sevilla បានបើកទ្វារកីឡដ្ឋាន Ramon Sanchez Pizjuan ស្វាគមន៍ក្រុមភ្ញៀវ Bayern Munich ក្នុងការប្រកួតជើងទីមួយ វគ្គ៨ក្រុមចុងក្រោយ នៃក្របខ័ណ្ឌ UEFA Champions League ដោយការប្រកួតបានបញ្ចប់ទៅ ក្នុងលទ្ធផល Bayern Munich ២ ទល់ Sevilla ១។

ក្នុងការប្រកួតនេះ នៅនាទីទី៣២ កីឡាករ Pablo Sarabia បានស៊ុតបញ្ចូលទីជួយឲ្យ Sevilla នាំមុខមុន។ តែនៅនាទីទី៣៧ កីឡាករ Franck Ribery បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុម តែបាល់បានទៅប៉ះជើងកីឡាករ Jesus Navas បណ្តាលឲ្យផ្លាតចូលទីខ្លួនឯង នាំឲ្យចប់តង់ទីមួយ ក្នុងលទ្ធផល ១ទល់១។

លុះចូលដល់តង់ទីពីរ នៅនាទី៦៨ កីឡាករ Thiago Alcantara បានតែតបាល់ តែសំណាងមិនល្អ ទៅប៉ះនឹងជើង របស់ខ្សែការពារក្រុម Sevilla កីឡាករ Sergio Escudero បណ្តាយឲ្យបាល់ផ្លាតចូលទីខ្លួនឯងម្តងទៀត ជួយឲ្យក្រុម Bayern Munich ឈ្នះលើក្រុម Sevilla ២ទល់១។

គួរបញ្ជាក់ផងដែរថា ឈ្នះការប្រកួតនេះមានន័យថា គ្រូបង្វឹករបស់ក្រុម Bayern Munich លោក Jupp Heynckes បានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយក្រុមលោកបានឈ្នះ ១២ប្រកួតចុងក្រោយជាប់ៗគ្នា ដ៏ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Champions League ៕

ខាងក្រោមនេះ ជាវីដេអូ Highlight អំពីការប្រកូតកាលពីយប់មិញ៖ 

ក្រុម Sevilla

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]